លោក Donald Trump គំរាមដាក់ពន្ធបន្ថែម 10% លើប្រទេសណាមួយដែលធ្វើអាជីវកម្ម ជាមួយកុ្រមប្រទេស BRICS ដោយគ្មានករណីលើកលែង

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមដាក់ពន្ធបន្ថែម 10% លើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយកុ្រមប្រទេស BRICS ដោយគ្មានករណីលើកលែង ដោយចោទប្រកាន់ប្លុកសេដ្ឋកិច្ចនេះថា បានអនុម័ត “គោលនយោបាយប្រឆាំងអាមេរិក”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការព្រមាននេះបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី មេដឹកនាំនៃក្រុមប្រទេស BRICS បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះគឺ ប្លុកនេះបានរិះគន់សកម្មភាពពន្ធគយឯកតោភាគី និងថ្កោលទោសអ្វីដែលពួកគេបានពិពណ៌នាថា ជាវិធានការពាណិជ្ជកម្ម “មិនរើសអើង” ដោយមិននិយាយអំពីសហរដ្ឋអាមេរិកដោយត្រង់ៗនោះទេ។ លោក Trump បានសរសេរនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃអាទិត្យថា “ប្រទេសណាមួយដែលស្របជាមួយនឹងគោលនយោបាយ ប្រឆាំងអាមេរិករបស់ក្រុមប្រទេស BRICS គឺ នឹងត្រូវបានគិតពន្ធបន្ថែម 10% ។ វានឹងមិនមានករណីលើកលែងចំពោះគោលនយោបាយនេះទេ”។ ការព្រមាននេះបានបន្លឺឡើងនូវការលើកឡើងកាន់តែខ្លាំងរបស់លោក Trump ក្នុងខែកុម្ភៈ នៅពេលដែលលោកបានគំរាមសមាជិក BRICS ជាមួយនឹងពន្ធខ្ពស់រហូតដល់ 100%។ នៅពេលនោះ … Continue reading លោក Donald Trump គំរាមដាក់ពន្ធបន្ថែម 10% លើប្រទេសណាមួយដែលធ្វើអាជីវកម្ម ជាមួយកុ្រមប្រទេស BRICS ដោយគ្មានករណីលើកលែង