អ៊ីស្រាអែល បើកការវាយប្រហារ លើកំពង់ផែសមុទ្រក្រហម ក្នុងប្រទេសយេម៉ែន
យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់លើកំពង់ផែសមុទ្រក្រហម របស់យេម៉ែនក្នុងខេត្ត Hodeidah ភាគខាងលិច កាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ការវាយប្រហារនេះបានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីយោធាអ៊ីស្រាអែល បានចេញការព្រមានអំពីការជម្លៀសជាបន្ទាន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X. Witnesses បានរាយការណ៍ពីការផ្ទុះនៅក្នុងទីតាំងជាច្រើន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសយេម៉ែន រួមទាំងកំពង់ផែ Hodeidah ផងដែរ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានកំណត់គោលដៅ ទៅលើអ្វីដែលលោកបានពិពណ៌នាថា ជាបន្ទាយរបស់ក្រុមហ៊ូទី រួមទាំងកំពង់ផែ Hodeidah As Salif និង Ras Isa ស្ថានីយ៍ថាមពល Ras Katib និង Galaxy Leader ដែលជាកប៉ាល់ ដែលរឹបអូសដោយកងកម្លាំងហ៊ូទីកាលពីក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ។ យោធាអ៊ីស្រាអែលបានឲ្យដឹងថា កំពង់ផែគោលដៅត្រូវបានប្រើប្រាស់ ដោយពួកហូទី ដើម្បី “ផ្ទេរសព្វាវុធពីរបបអ៊ីរ៉ង់ ដែលបន្ទាប់មកត្រូវបានប្រើ ដើម្បីអនុវត្តប្រតិបត្តិការភេរវកម្មប្រឆាំង នឹងរដ្ឋអ៊ីស្រាអែល … Continue reading អ៊ីស្រាអែល បើកការវាយប្រហារ លើកំពង់ផែសមុទ្រក្រហម ក្នុងប្រទេសយេម៉ែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed