ម៉ាឡេស៊ីហៅដាក់ពន្ធ ២៥ភាគរយ របស់អាមេរិកថា រំខានដល់អាជីវកម្ម និងសង្វាក់ផ្គត់ផ្គង់
កូឡាឡាំពួរ ៖ តាមក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ការដំឡើងអត្រាពន្ធ ២៥ ភាគរយលើការនាំចេញ របស់ម៉ាឡេស៊ីទៅកាន់ សហរដ្ឋអាមេរិក គឺអាចរំខានដល់ប្រតិបត្តិការអាជីវកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងលំហូរ វិនិយោគដែលផ្តល់ផល ប្រយោជន៍ដល់ប្រទេសទាំងពីរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសម៉ាឡេស៊ី នៅតែប្តេជ្ញាចិត្តក្នុងការចរចា ដើម្បីសម្រេចបានលទ្ធផលដោយយុត្តិធម៌ និងនិរន្តរភាពសម្រាប់ភាគីទាំងពីរ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីសំបុត្ររបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ផ្ញើទៅកាន់ស្តេចម៉ាឡេស៊ី Sultan Ibrahim Sultan Iskandar ។ ក្រសួងបានឲ្យដឹងថា “ម៉ាឡេស៊ីចាត់ទុកវិធានការឯកតោភាគីថា អាចរំខានដល់ប្រតិបត្តិការអាជីវកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងលំហូរវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ”។ ម៉ាឡេស៊ី ជឿជាក់យ៉ាងមុតមាំថា រួមគ្នា យើងអាចស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានទៅវិញទៅមក ដែលការពារផលប្រយោជន៍នៃប្រទេសទាំងពីរ និងប្រជាជនរបស់យើង ខណៈពេលដែលធានាថា ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីនៅតែជាកម្លាំងវិជ្ជមាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed