លោក Trump សារភាពថា ជម្លោះនៅអ៊ុយក្រែន ពិតជាលំបាកដោះស្រាយ ជាងការរំពឹងទុកខ្លាំងណាស់
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ថា ការដោះស្រាយជម្លោះអ៊ុយក្រែន បានបង្ហាញឱ្យឃើញថា មានការលំបាកជាងការរំពឹងទុកខ្លាំងបំផុត។ លោកប្រធានាធិបតីក៏ បាននិយាយដែរថា លោកមិនគិតថាសមភាគីរុស្ស៊ីលោក Vladimir Putin ក៏កាន់តែពិបាកក្នុងការចរចាបញ្ចប់អរិភាពថែមទៀត។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក គណបក្សសាធារណរដ្ឋបានប្តេជ្ញា ម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងរយៈពេលខ្លី។ ទោះជាយ៉ាងណាក៏ដោយ លោក Trump បានទទួលស្គាល់ជាបណ្តើរៗថា ការខិតខំប្រឹងប្រែងអាចចំណាយពេលយូរជាងការសន្យារបស់គាត់បញ្ចប់ជម្លោះត្រឹមតែ២៤ ម៉ោង។ ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកមិនសប្បាយចិត្តនឹងលោក Putin ទេ ខណៈដែលអះអាងថា គាត់បានសម្លាប់មនុស្សជាច្រើន ទាំងទាហានរុស្ស៊ី និងអ៊ុយក្រែន។ លោក Trump បានអះអាងថា មនុស្សរហូតដល់៧០០០ នាក់កំពុងត្រូវបានសម្លាប់នៅក្នុងជម្លោះរៀងរាល់សប្តាហ៍។ យ៉ាងណាក្តីនៅពេលសួរដោយ អ្នកសារព័ត៌មានថាតើគាត់មានគម្រោង ធ្វើសកម្មភាពយ៉ាងណា ទៅលើអារម្មណ៍នោះ ឬអត់លោក Trump បានឆ្លើយតបថា ខ្ញុំនឹង មិនប្រាប់អ្នកទេ ដោយបន្ថែមថាគាត់ចង់ ឱ្យដំណើរការបន្ទាប់ របស់គាត់នៅតែមាន ការភ្ញាក់ផ្អើលបន្តទៀត សម្រាប់ពេលនេះ៕ … Continue reading លោក Trump សារភាពថា ជម្លោះនៅអ៊ុយក្រែន ពិតជាលំបាកដោះស្រាយ ជាងការរំពឹងទុកខ្លាំងណាស់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed