ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលធ្វើដំណើរ ពីប្រទេសអូស្រ្តាលី បង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីជួបបញ្ហាបច្ចេកទេស ពាក់កណ្តាលអាកាស

បរទេស៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលធ្វើដំណើរពីទីក្រុង Brisbane ប្រទេសអូស្រ្តាលី ទៅកាន់ប្រទេសសិង្ហបុរី ត្រូវបានបង្ខំចិត្តបង្វែរទិសដៅទៅកាន់ទីក្រុង Perth ដើម្បីចុះចតជាបន្ទាន់ បន្ទាប់ពីជួបបញ្ហាបច្ចេកទេស ពាក់កណ្តាលជើងហោះហើរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ជើងហោះហើរ SQ246 បានហោះចេញពីអាកាសយាន ដ្ឋាន Brisbane នៅយប់ថ្ងៃទី ៧ ខែកក្កដា ដោយគ្រោងនឹងមកដល់អាកាស យានដ្ឋាន Changi នៅម៉ោង ៥៖៤៥នាទី ព្រឹកថ្ងៃបន្ទាប់ ។ ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យតាមដានការហោះហើរ បានបង្ហាញថា យន្តហោះ Airbus A350-900 បានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងឆ្ពោះទៅទីក្រុង Perth បន្ទាប់ពីបានហោះកាត់ទីក្រុង Broome លើឆ្នេរសមុទ្រភាគពាយ័ព្យ នៃប្រទេសអូស្ត្រាលី។ សារព័ត៌មាន The Straits Times បានរាយការណ៍ថា យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Perth នៅម៉ោង … Continue reading ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលធ្វើដំណើរ ពីប្រទេសអូស្រ្តាលី បង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីជួបបញ្ហាបច្ចេកទេស ពាក់កណ្តាលអាកាស