បរទេស៖ អគ្គនាយក IAEA លោក Rafael Grossi បាននិយាយថា ប្រទេសអាល្លឺម៉ង់អាចអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ ដោយខ្លួនឯង បានតែក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ប្រសិនបើអាល្លឺម៉ង់ជ្រើសរើសធ្វើដូច្នេះ។ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានប៉ូឡូញ Reczpospolita ដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Grossi បាននិយាយថា ទីក្រុងប៊ែក ឡាំង មានសម្ភារៈនុយក្លេអ៊ែរចាំបាច់ ចំណេះដឹង និងលទ្ធភាពទទួល បានបច្ចេកវិទ្យានេះរួចហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោក Grossi , ប្រទេសអាល្លឺម៉ង់អាចបង្កើតគ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេល “ប៉ុន្មានខែ” ទោះបីជាប្រធាន IAEA បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅអឺរ៉ុបបន្តអះអាងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ហើយថា “ទាំងនេះជាការសន្មត់សុទ្ធសាធ” ក៏ដោយ។ លោក Grossi បាននិយាយទៀតថា “គ្មានរដ្ឋណាមួយ ជាពិសេសរដ្ឋ ដ៏មានឥទ្ធិពលមួយ ត្រូវបានដឹកនាំដោយ ការគិតដើម្បីប្រយោជន៍ របស់ប្រទេសដទៃឡើយ” ដោយបន្ថែមថា រដ្ឋាភិបាល … Continue reading អគ្គនាយក IAEAថា ប្រទេសអាល្លឺម៉ង់ អាចផលិតអាវុធនុយក្លេអ៊ែរ ដោយខ្លួនឯងបានត្រឹមរយៈ ពេលប៉ុន្មានខែប៉ុណ្ណោះ ប្រសិនបើអាល្លឺម៉ង់ចង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed