អតីតមេដឹកនាំក្រុមអាវក្រហមរបស់ថៃ Jatuporn Prompan សង្ស័យមានកិច្ចព្រមព្រៀង សម្ងាត់ណាមួយរបស់ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន

បរទេស៖ សកម្មជននយោបាយរបស់ថៃ លោក Jatuporn Prompan បានបង្កើនការសង្ស័យទាក់ទងនឹងសកម្មភាពនយោបាយថ្មីៗរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយលោកចោទសួរថា តើមានកិច្ចព្រមព្រៀងសម្ងាត់ អាចនៅពីក្រោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលកើតឡើងនៅថ្ងៃតែមួយដែរឬទេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុងកម្មវិធី Facebook Live របស់លោក គឺ “Thailand Must Come First” លោក Jatuporn ដែលជាអតីតមេដឹកនាំក្រុមអាវក្រហម បានចង្អុលទៅលើការដកភ្លាមៗនូវសេចក្តីព្រាងច្បាប់វិស័យកំសាន្ត Entertainment Complex ដែលនឹងធ្វើឱ្យកាស៊ីណូទៅជាស្របច្បាប់ និង សុន្ទរកថារបស់លោកថាក់ស៊ីន ដែលលើកកំពស់អំណាចទន់នៅក្នុងព្រឹត្តិការណ៍ Otop នៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit និងការអត្ថាធិប្បាយរបស់គាត់លើភាពជាប់គាំងនយោបាយបច្ចុប្បន្ននៅក្នុងវេទិកាដែលរៀបចំដោយ Nation Group ។ លោក Jatuporn បាននិយាយថា នៅពេលដែលរឿងទាំងអស់នេះកើតឡើងនៅថ្ងៃតែមួយ វាទំនងជាមិនមែនជារឿងចៃដន្យនោះទេ។ លោកបានគូសបញ្ជាក់ពីការលើកកម្ពស់គំនិតផ្តួចផ្តើមអំណាចទន់ ដែលអាចត្រូវបានគេមើលឃើញថា ជាការជំរុញដល់កូនស្រីរបស់លោកថាក់ស៊ីន, … Continue reading អតីតមេដឹកនាំក្រុមអាវក្រហមរបស់ថៃ Jatuporn Prompan សង្ស័យមានកិច្ចព្រមព្រៀង សម្ងាត់ណាមួយរបស់ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន