តេអេរ៉ង់៖ ជាក់ស្តែងកាលពីមួយខែមុន ក្នុងរយៈពេលប៉ុន្មានម៉ោងនៃថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជិត ១០០០នាក់។ មួយខែបន្ទាប់ពីការវាយប្រហារដែលបានបង្កឱ្យមានសង្គ្រាមរយៈពេល ១២ ថ្ងៃរវាងប្រទេសទាំងពីរ អ្នកជំនាញ និងអ្នកនយោបាយអ៊ីរ៉ង់ បានអះអាងថា ទោះបីជាវាមិនទំនងដែលអ៊ីស្រាអែលនឹងបើកការវាយប្រហារមួយទៀតប្រឆាំងនឹងអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះក៏ដោយ ទីក្រុងតេអេរ៉ង់ គួរតែបង្កើនការត្រៀមខ្លួន សម្រាប់សេណារីយ៉ូណាមួយ ដែលអាចកើតឡើង។ ថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នាពេលថ្មីៗនេះ លោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានព្រមានថា “វាអាចទៅរួច ដែលអ៊ីស្រាអែល នឹងសម្រេចចិត្តវាយប្រហារអ៊ីរ៉ង់ជាថ្មីម្ដងទៀត” ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ គួរតែត្រៀមខ្លួនជានិច្ច។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទីភ្នាក់ងារព័ត៌មានការងារអ៊ីរ៉ង់ លោក Hossein Kanani Moghaddam អ្នកជំនាញអ៊ីរ៉ង់លើបញ្ហាអាស៊ីខាងលិច និងជាអគ្គលេខាធិការគណបក្សបៃតង បានព្រមានប្រឆាំងនឹងការធ្វេសប្រហែសណាមួយរបស់អ៊ីរ៉ង់ ដោយកត់សម្គាល់ថា “យើងគួរតែត្រៀមខ្លួនជានិច្ច ដើម្បីការពារប្រទេស និងរក្សាការត្រៀមខ្លួនរបស់យើង ដើម្បីប្រឈមមុខនឹងសត្រូវ” ។ លោកបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងការការពារអកម្មរបស់ប្រទេសនៅចំពោះមុខប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយថា សង្រ្គាមដែលអ៊ីរ៉ង់បានចូលរួម … Continue reading មួយខែបន្ទាប់ពីការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែល អ៊ីរ៉ង់ នៅតែបន្ដរក្សាការប្រុងប្រយ័ត្ន ចំពោះការវាយប្រហារណាមួយផ្សេងទៀត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed