កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធរួមគ្នា រវាងសម្ព័ន្ធមិត្ដត្រីភាគី អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង
ព្យុងយ៉ាង៖ កូរ៉េខាងជើង បានថ្កោលទោសការធ្វើសមយុទ្ធរួមគ្នាដោយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដោយហៅសមយុទ្ធយោធាត្រីភាគីបែបនេះថា “ជាកត្តាគ្រោះថ្នាក់ចម្បង ដែលបង្កើនកម្រិត នៃភាពតានតឹងយោធា នៅលើឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ” នេះបើយោងតាមការចុះផ្សាយ របស់ទៅភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ប្រភពពី KCNA បានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង “បានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាត្រីភាគីបង្កហេតុ ដោយការប្រមូលផ្តុំយន្តហោះទម្លាក់គ្រាប់បែក ប្រយុទ្ធជាច្រើនប្រភេទ រួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ‘B-52H’ មានវត្ដមាននៅលើផ្ទៃមេឃលើឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ” ។ សម្ព័ន្ធភាពយោធារវាង សហរដ្ឋអាមេរិក និងជប៉ុន និងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង “បានផ្លាស់ប្តូរទាំងស្រុង ទៅជាសម្ព័ន្ធមិត្ត យោធាត្រីកោណ ដែលមានមូលដ្ឋានលើនុយក្លេអ៊ែរ” ហើយកិច្ចសហប្រតិបត្តិការ យោធាត្រីភាគី ត្រូវ បានលើកកម្ពស់នៅក្នុង គ្រប់វិស័យទាំងអស់ បង្ហាញពីការពិតដែលថា “អស្ថិរភាព និងភាពតានតឹងដ៏យូរអង្វែង នៅលើឧបទ្វីបកូរ៉េ អាចនាំទៅដល់ដំណាក់កាល ដែលមិនអាចទាយទុកជាមុន បាននៃការប្រឈមមុខគ្នាផ្នែកយោធា នៅពេលណាមួយ” ។ កូរ៉េខាងជើង បានបញ្ជាក់ថា វាគឺជាសិទ្ធិអធិបតេយ្យភាព របស់កូរ៉េខាងជើង … Continue reading កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធរួមគ្នា រវាងសម្ព័ន្ធមិត្ដត្រីភាគី អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed