លោក ត្រាំ បញ្ជាក់ថា អាមេរិកនឹងបញ្ជូនអាវុធទៅអ៊ុយក្រែន តាមរយៈអង្គការណាតូ និងគំរាមដាក់ពន្ធធ្ងន់ធ្ងរលើរុស្ស៊ី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ជូន សព្វាវុធទៅកាន់ប្រទេស អ៊ុយក្រែន តាមរយៈអង្គការណាតូ ហើយបានគំរាមកំហែងដាក់ពន្ធយ៉ាងធ្ងន់ធ្ងរ សំដៅលើប្រទេស រុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់មិនត្រូវបានសម្រេចក្នុងរយៈពេល ៥០ថ្ងៃ។ ខណៈពេលដែលជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅការិយាល័យ Oval លោក ដូណាល់ ត្រាំ បានប្រកាសកិច្ចព្រមព្រៀងជាមួយអង្គការណាតូ ទាក់ទងនឹងសព្វាវុធ ដើម្បីជួយដល់អ៊ុយក្រែន ។ លោកបានលើកឡើងថា “យើងនឹងបញ្ជូនអាវុធឱ្យពួកគេ ហើយពួកគេនឹងបង់ប្រាក់” ដោយបន្ថែមថា សហរដ្ឋអាមេរិក នឹងផលិតអាវុធទាំងនោះ។ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយ អំពីប្រទេសរុស្ស៊ីថា «អាមេរិកនឹងធ្វើការយកពន្ធយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមិនមានកិច្ចព្រមព្រៀងក្នុងរយៈពេល ៥០ ថ្ងៃទេនោះ»។ សារព័ត៌មានជាច្រើនបានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា នឹងមាន “ពន្ធបន្ទាប់បន្សំ” ប្រហែល ១០០ ភាគរយលើប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard … Continue reading លោក ត្រាំ បញ្ជាក់ថា អាមេរិកនឹងបញ្ជូនអាវុធទៅអ៊ុយក្រែន តាមរយៈអង្គការណាតូ និងគំរាមដាក់ពន្ធធ្ងន់ធ្ងរលើរុស្ស៊ី