ប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់ឱសានវាទ ៥០ថ្ងៃឱ្យរុស្ស៊ី បញ្ចប់ជម្លោះជាមួយអ៊ុយក្រែន
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមដាក់ពន្ធ “ធ្ងន់ធ្ងរ” រហូតដល់ 100% លើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី លុះត្រាតែមានកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ក្នុងរយៈពេល ៥០ ថ្ងៃ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានចេញការព្រមានបែបនេះ កាលពីថ្ងៃចន្ទក្នុងអំឡុង ពេលជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte នៅការិយាល័យ Oval។ លោកបាននិយាយថា “យើងពិតជាមិនសប្បាយចិត្ត ខ្លាំងណាស់ ខ្ញុំ ជាមួយរុស្ស៊ី ហើយយើងនឹងដាក់ពន្ធឱ្យធ្ងន់ធ្ងរ ប្រសិនបើយើងមិនមាន កិច្ចព្រមព្រៀង ក្នុងរយៈពេលប្រហែល ៥០ ថ្ងៃ” ។ លោក Trump បានស្តីបន្ទោសអ្នកកាន់ តំណែងមុនរបស់លោកគឺលោក Joe Biden ចំពោះការអូសទាញទីក្រុងវ៉ាស៊ីនតោន ចូលទៅក្នុងជម្លោះដោយនិយាយថា សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល ៣៥០ ពាន់លានដុល្លារសម្រាប់ជំនួយសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏បានលើកឡើងពីសេចក្តីព្រាងច្បាប់សភាដែលនឹងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ី ដោយនិយាយថា … Continue reading ប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់ឱសានវាទ ៥០ថ្ងៃឱ្យរុស្ស៊ី បញ្ចប់ជម្លោះជាមួយអ៊ុយក្រែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed