រដ្ឋាភិបាលថៃ បដិសេធការផ្សាយដែលថា សហរដ្ឋអា មេរិកទាមទារ ចង់ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក នៅក្នុងខេត្ត Phanngga អំឡុងពេលចរចារពន្ធ

បរទេស៖ រដ្ឋមន្ត្រីខុទ្ទកាល័យ របស់ប្រទេសថៃបីនាក់ នៅថ្ងៃអង្គារនេះ បានបដិសេធរបាយការណ៍ដែលថា សហរដ្ឋអាមេរិក ទាមទារចង់ប្រើប្រាស់ មូលដ្ឋានទ័ព ជើងទឹកនៅក្នុងខេត្ត Phanngga ភាគខាងត្បូង ក្នុងអំឡុងពេលចរចារពន្ធជាមួយប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺលោក Phumtham Wechayachai បានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបានផ្សាយថា សហរដ្ឋអាមេរិកចង់ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក Phang-nga ដែលនៅជាប់សមុទ្រ Andaman ជាថ្នូរនឹងការអនុគ្រោះក្នុងអំឡុងពេលចរចារពន្ធ។ លោក Phumtham បាននិយាយនៅវិមានរដ្ឋាភិបាលនៅថ្ងៃអង្គារថា លោកមិនដែលពិភាក្សាអំពីបញ្ហាបែបនេះជាមួយសហរដ្ឋអាមេរិកនោះទេ។ លោក Phutham ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីស្តីទីផងនោះ បាននិយាយថា កងទ័ពជើងទឹកចង់អភិវឌ្ឍមូលដ្ឋាន Phang-nga ជាកន្លែងដ៏សំខាន់ ប៉ុន្តែមានឧបសគ្គលើបញ្ហាថវិកា៕ប្រែសម្រួលៈ ណៃ តុលា