លោក Trump ជឿជាក់ថា ប្រទេសរុស្សីនឹងទទួលជ័យជំនះ នៅក្នុងបញ្ហាជម្លោះនៅអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតPolitico បានរាយការណ៍ ដោយដកស្រង់ សម្តីមន្ត្រីសេតវិមានជាន់ខ្ពស់ម្នាក់ថា ប្រធានាធិបតីអាមេរិកលោក Donald Trump ជឿជាក់ថា ជ័យជំនះរបស់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន គឺជៀសមិនរួចនោះទេ។ កាលពីថ្ងៃចន្ទ លោក Trump បានគំរាមដាក់ពន្ធបន្ទាប់បន្សំ របស់សហរដ្ឋអាមេរិករហូតដល់១០០ភាគរយ លើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី លុះត្រាតែមានការឈានទៅ រកកិច្ចព្រមព្រៀង សន្តិភាពមួយត្រូវ បានធ្វើឡើងក្នុងរយៈពេល៥០ថ្ងៃ ។លោកក៏បានអនុញ្ញាតឲ្យមាន ការចែកចាយ សព្វាវុធថ្មីទៅកាន់ប្រទេសអ៊ុយក្រែន ដែលត្រូវចំណាយសម្រាប់សមាជិក ណាតូអឺរ៉ុប។ ក្រុងម៉ូស្គូបានព្រមានថាការប្រកាសរបស់លោក Trump អាចត្រូវបានគេមើលឃើញដោយក្រុងគៀវថាជាសញ្ញាដើម្បីបន្តសង្រ្គាមប៉ុណ្ណោះ ។ យោងតាម Politicoដដែលបានឲ្យដឹងទៀតថា លោក Trump បានសម្រេចចិត្ត បង្កើនសម្ពាធលើទីក្រុងមូស្គូ ចេញពីការខកចិត្តជាមួយនឹង ការបន្តការវាយប្រហារ របស់រុស្ស៊ីលើអ៊ុយក្រែនហើយ ប្រភពបានកត់សម្គាល់ថា ប្រធានាធិបតីអាមេរិកជឿជាក់ថាទីក្រុង មូស្គូអាចទទួលបានជ័យជំនះផ្នែកយោធា ប្រឆាំងនឹងទីក្រុងគៀវដោយក្នុងនោះ ដោយសារតែសេដ្ឋកិច្ចកាន់តែធំ និង យោធាកាន់តែធំរបស់រុស្សី ។ មន្ត្រីសេតវិមានបានប្រាប់សារព័ត៌មាន ដោយកត់សម្គាល់ពីវឌ្ឍនភាព របស់ទីក្រុងមូស្គូនៅលើសមរភូមិថា ទស្សនៈរបស់ប្រធានាធិបតីគឺរុស្ស៊ីនឹងឈ្នះ … Continue reading លោក Trump ជឿជាក់ថា ប្រទេសរុស្សីនឹងទទួលជ័យជំនះ នៅក្នុងបញ្ហាជម្លោះនៅអ៊ុយក្រែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed