បារាំងព្យាករណ៍ថា នឹងមានសង្គ្រាមដ៏ធំ នៅអឺរ៉ុប នៅឆ្នាំ២០៣០
បរទេស៖ បារាំងរំពឹងថា នឹងមាន “សង្រ្គាមដ៏ធំ” នៅអឺរ៉ុប នៅឆ្នាំ២០៣០, នេះបើយោងតាមការពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រជាតិថ្មី ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទដោយអគ្គលេខាធិការ ដ្ឋានការពារជាតិ និងសន្តិសុខជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ទោះបីជាមានការបដិសេធ របស់ទីក្រុងមូស្គូថា ខ្លួនមានគម្រោងវាយប្រហារអឺរ៉ុបក៏ដោយ ឯកសារនេះបានដាក់ឈ្មោះរុស្ស៊ីថាជាការគំរាមកំហែងចម្បង រួមជាមួយនឹងប្រទេសអ៊ីរ៉ង់ ចិន អំពើភេរវកម្ម ការបំបែកខ្លួន ការរៀបចំឧក្រិដ្ឋកម្ម និងការវាយប្រហារតាមអ៊ីនធឺណិត ។ ការពិនិត្យឡើងវិញបានព្រមានថា “យើងកំពុងឈាន ចូលយុគសម័យថ្មីមួយ ដែលក្នុងនោះមានហានិភ័យខ្ពស់ នៃសង្គ្រាមកម្រិតខ្លាំងដ៏ធំមួយនៅអឺរ៉ុប នៅឆ្នាំ ២០៣០” និងបានព្រមានថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តអឺរ៉ុប នឹងក្លាយជាគោលដៅ។ របាយការណ៍នេះសំដៅលើ ‘ការគំរាមកំហែងរបស់រុស្ស៊ី’, ‘ការឈ្លានពានរបស់រុស្ស៊ី’ និងលក្ខខណ្ឌដែលពាក់ព័ន្ធជាង ៥០ ដង រួមទាំងនៅក្នុងបុព្វកថា ឬពាក្យនិយាយខាងដើមរបស់ប្រធានាធិបតី Emmanuel Macron ផងដែរ។ ការពិនិត្យនេះព្រមានថា រុស្ស៊ីអាចនឹងធ្វើសកម្មភាព ប្រឆាំងនឹងប្រទេសម៉ុលដូវ៉ា … Continue reading បារាំងព្យាករណ៍ថា នឹងមានសង្គ្រាមដ៏ធំ នៅអឺរ៉ុប នៅឆ្នាំ២០៣០
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed