លោក ដូណាល់ ត្រាំ បញ្ជាក់ថា ពន្ធ ១៩ ភាគរយ នឹងត្រូវគិតថ្លៃ លើទំនិញឥណ្ឌូនេស៊ី
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ឥណ្ឌូនេស៊ីនឹងបង់ពន្ធ ១៩ ភាគរយ លើទំនិញទាំងអស់ ដែលបាននាំចេញទៅកាន់ សហរដ្ឋអាមេរិក ខណៈដែលការនាំចេញ របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសឥណ្ឌូនេស៊ី គឺគ្មានពន្ធគយ និងរបាំងមិនមែនពន្ធនោះទេ។ លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា “លោកបានបញ្ចប់កិច្ចព្រមព្រៀង ដ៏សំខាន់មួយជាមួយសាធារណរដ្ឋ ឥណ្ឌូនេស៊ី បន្ទាប់ពីបានជជែក ជាមួយប្រធានាធិបតីលោក Prabowo Subianto ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ អនុញ្ញាតឲ្យមានការបើកទីផ្សារទាំងមូល របស់ប្រទេសឥណ្ឌូនេស៊ី ទៅកាន់សហរដ្ឋអាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ” ។ លោកបានបន្ថែមថា ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ ប្រទេសឥណ្ឌូនេស៊ី បានប្តេជ្ញាទិញថាមពលចំនួន ១៥ ពាន់លានដុល្លារអាមេរិក និងផលិតផលកសិកម្មចំនួន ៤,៥ ពាន់លានដុល្លារពីទីផ្សារសហរដ្ឋអាមេរិក ក្រៅពីយន្តហោះ Boeing ចំនួន ៥០ គ្រឿង។ លោក ដូណាល់ ត្រាំ បានសរសេរថា … Continue reading លោក ដូណាល់ ត្រាំ បញ្ជាក់ថា ពន្ធ ១៩ ភាគរយ នឹងត្រូវគិតថ្លៃ លើទំនិញឥណ្ឌូនេស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed