តុលាការថៃ នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងប្រមាថ ព្រះមហាក្សត្រ របស់លោក ថាក់ស៊ីន នៅថ្ងៃទី២២ ខែសីហា

បរទេស៖ មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយនៅថ្ងៃពុធនេះថា តុលាការព្រហ្មទណ្ឌ នឹងប្រកាសសាលក្រម នៅថ្ងៃទី២២ ខែសីហា លើសំណុំរឿង បរិហារកេរ្តិ៍ ឬ ប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា មេធាវី គឺលោក Winyat Chartmontree បានប្រាប់អ្នកសារព័ត៌មានថា “យើងមានទំនុកចិត្តថាយើងនឹងទទួលបានយុត្តិធម៌” ដោយលោកបន្ថែមថា លោកថាក់ស៊ីននឹងមានវត្តមានដើម្បីស្តាប់ការសម្រេចនេះ។ លោកថាក់ស៊ីនខ្លួនឯងបាន ផ្តល់សក្ខីកម្ម កាលពីថ្ងៃពុធ រួមជាមួយនឹងសាក្សីការពារក្តី ពីររូបផ្សេងទៀត ក្នុងករណីដែលផ្តើមចេញ ពីបទសម្ភាសន៍ ដែលអតីត នាយករដ្ឋមន្ត្រីរូបនេះ បានផ្តល់ដល់ប្រព័ន្ធ ផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៥។ សូមជម្រាបថា លោកថាក់ស៊ីន ដែលនឹងឈានចូល វ័យ៧៦ឆ្នាំ នៅថ្ងៃទី២៦ ខែកក្កដា គឺ ជាប់ចោទពីបទរំលោភ លើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ច្បាប់ប្រមាថព្រះមហាក្សត្រ ក៏ដូចជាច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ … Continue reading តុលាការថៃ នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងប្រមាថ ព្រះមហាក្សត្រ របស់លោក ថាក់ស៊ីន នៅថ្ងៃទី២២ ខែសីហា