លោក Zelensky សុំឲ្យលោក Trump ពិនិត្យឡើងវិញ នូវសំណើរសុំមីស៊ីល ការពារដែនអាកាស
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelenskyបានអំពាវនាវ ឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការពិចារណាឡើងវិញ នូវសំណើ របស់អ៊ុយក្រែន ក្នុងការរៀបចំទុកដាក់មីស៊ីល រយៈចម្ងាយឆ្ងាយ របស់អាមេរិក។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី មានការសន្យា របស់លោក Trump ក្នុងសប្តាហ៍នេះក្នុងការផ្តល់ប្រព័ន្ធ សព្វាវុធទំនើបៗ ដល់ទីក្រុងគៀវ ដោយមានការព្រមានថាការចំណាយនឹងត្រូវរ៉ាប់រង ដោយប្រទេសដទៃទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Newsmax កាលពីថ្ងៃអង្គារ លោក Zelensky បានអំពាវនាវឱ្យមានជំនួយ ផ្នែកយោធាបន្ថែមទៀត ដោយសំដៅ លើផ្នែកនៃ ផែនការជ័យជម្នះ របស់គាត់ ដែលគាត់ធ្លាប់បានបង្ហាញ ជូនទាំងប្រធានាធិបតី Joe Biden និង Trump ក្នុងការដឹកនាំរហូតដល់ការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ។ លោក Zelensky បាននិយាយថា៖ខ្ញុំចាំបានថា យើងមានកញ្ចប់ទប់ស្កាត់ដ៏មានឥទ្ធិពលមួយ មុនពេលប្រធានាធិបតី Trump ក្លាយជាប្រធានាធិបតី ។ … Continue reading លោក Zelensky សុំឲ្យលោក Trump ពិនិត្យឡើងវិញ នូវសំណើរសុំមីស៊ីល ការពារដែនអាកាស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed