ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចុះផ្សាយថា លោក ត្រាំ ចង់បណ្តេញប្រធានធនាគារ កណ្ដាលចេញពីតំណែង ប៉ុន្តែត្រូវបានលោកបដិសេធ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានប្រាប់សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ថា លោកនឹងបណ្តេញចេញពីតំណែង ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell នេះបើយោងតាមការរាយការណ៍ របស់ស្ថានីយទូរទស្សន៍ CNBC ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់សេតវិមាន។ មន្ត្រីអនាមិកបានប្រាប់ CNBC ឲ្យដឹងថា “ប្រធានាធិបតីបានសួរសមាជិកសភាថាតើពួកគេមានអារម្មណ៍យ៉ាងណា ចំពោះការបណ្តេញប្រធានធនាគារ កណ្ដាលអាមេរិករូបនេះចេញពីតំណែង ប៉ុន្ដែគ្មានអ្នកជំទាស់នោះទេ ដោយពួកគេបានសម្តែងការយល់ព្រម សម្រាប់ការបណ្តេញលោកចេញពីតំណែង ។ ប្រធានាធិបតីបានបង្ហាញថា លោកទំនងជានឹងធ្វើវា ក្នុងពេលឆាប់ៗនេះ” ។ ក្រោយមកនៅថ្ងៃពុធ លោក ត្រាំ បានបដិសេធសេចក្តីថ្លែងការណ៍នោះ ។ លោក ត្រាំ បានលើកឡើងថា “យើងមិនមានគម្រោងធ្វើវានោះទេខ្ញុំមិនច្រានចោលអ្វីទេ ប៉ុន្តែខ្ញុំគិតថា វាទំនងជាមិនអាចទៅរួចទេ”។ ការកត់សម្គាល់នេះបានកើតឡើង ចំពេលមានការវាយប្រហារ ម្តងហើយម្តងទៀតពីលោក ត្រាំ លើប្រធានធនាគារកណ្ដាលអាមេរិក ខណៈដែលប្រធានាធិបតីចង់ឱ្យលោក Powell បន្ថយអត្រាការប្រាក់។ ការវាយប្រហារថ្មីៗបំផុត បានកើតឡើងនៅពេលដែលមន្ត្រីសេតវិមានបានរិះគន់លោក Powell ចំពោះអ្វីដែលពួកគេ … Continue reading ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចុះផ្សាយថា លោក ត្រាំ ចង់បណ្តេញប្រធានធនាគារ កណ្ដាលចេញពីតំណែង ប៉ុន្តែត្រូវបានលោកបដិសេធ