ប្រធានាធិបតីអាមេរិក លោក Donald Trump ផឹកកូកា កូឡា ឬ Diet Coke រហូតដល់ ១២ កំប៉ុង ជារៀងរាល់ថ្ងៃ
បរទេស ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា ក្រុមហ៊ុន Coca-Cola បានយល់ព្រមជំនួស នៃការប្រើស្ករពោត ដែលមានជាតិស្ករខ្ពស់ មកប្រើស្ករអំពៅ នៅក្នុងភេសជ្ជៈរបស់ខ្លួនវិញ ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា លោក Trump ដែលត្រូវបានគេរាយការណ៍ថា ផឹកកូកា ដែលគ្មានជាតិស្ករ ឬ កាឡូរីទាប រហូតដល់ ១២ កំប៉ុង ជារៀងរាល់ថ្ងៃ ហើយមានប៊ូតុងពិសេស សម្រាប់បញ្ជាភេសជ្ជៈ នៅលើតុរបស់គាត់ នៅក្នុងការិយាល័យ Oval ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានបង្ហោះនៅលើវេទិកា Truth Social របស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំបាននិយាយទៅកាន់ Coca-Cola អំពីការប្រើប្រាស់ REAL Cane Sugar នៅក្នុងភេសជ្ជៈ កូកាកូឡា ក្នុងសហរដ្ឋអាមេរិក ហើយពួកគេបានយល់ព្រមធ្វើដូច្នេះ” … Continue reading ប្រធានាធិបតីអាមេរិក លោក Donald Trump ផឹកកូកា កូឡា ឬ Diet Coke រហូតដល់ ១២ កំប៉ុង ជារៀងរាល់ថ្ងៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed