យន្តហោះដឹកអ្នកដំណើរ Boeing 767-400 បង្ខំចុះចតជាបន្ទាន់ បន្ទាប់ពីភ្លើងឆេះម៉ាស៊ីនម្ខាង នៅពេលហោះឡើងបានបន្តិច

បរទេស៖ យន្តហោះ Boeing របស់ក្រុមហ៊ុន អាកាសចរណ៍ Delta Air Lines ដែលធ្វើដំណើរទៅកាន់ទីក្រុង Atlanta ត្រូវបានបង្ខំឱ្យត្រឡប់ ទៅអាកាសយាន ដ្ឋានអន្តរជាតិ Los Angeles វិញ ដើម្បីចុះចតជាបន្ទាន់នៅថ្ងៃសុក្រ បន្ទាប់ពីម៉ាស៊ីនមួយរបស់យន្តហោះ បានឆេះភ្លាមៗ បន្ទាប់ពីការហោះឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ខ្សែវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលដែលថតបានពីលើដី ហើយត្រូវបានចែករំលែក យ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម គឺបានបង្ហាញពីអណ្តាតភ្លើង បានឆាបឆេះចេញពីម៉ាស៊ីន ខាងឆ្វេងនៃយន្តហោះ Boeing 767-400 នៅពេលយន្តហោះ ហោះឡើង ។ យោងតាមគេហទំព័រ តាមដានការហោះហើរ Flightradar24 គឺថា យន្តហោះបានវិលត្រលប់មកដីគោកវិញលើ ដើម្បីបំពេញការត្រួតពិនិត្យសុវត្ថិភាព និងរៀបចំសម្រាប់ការចុះចត បន្ទាប់ពីដំបូងឡើងលើមហាសមុទ្រប៉ាស៊ីហ្វិក។ មិនមានអ្នករងរបួសណាម្នាក់ ក្នុងចំណោមអ្នកដំណើរ ឬនាវិកនោះទេ ហើយភ្លើងត្រូវបានពន្លត់ភ្លាមៗបន្ទាប់ពីការចុះចតបន្ទាន់។ រដ្ឋបាលអាកាសចរណ៍ សហព័ន្ធបានចាប់ផ្តើមការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុឆាបឆេះនេះផងដែរ៕ប្រែសម្រួលៈ ណៃ តុលា