ក្រុមហ៊ុន Microsoft ប្រកាសឈប់ពឹងផ្អែកទៅលើវិស្វករចិន ក្នុងការផ្តល់សេវាបច្ចេកទេស ទិន្នន័យសម្រាប់មន្ទីរបញ្ចកោណអាមេរិក

បរទេសៈ ក្រុមហ៊ុន Microsoft កាលពីថ្ងៃសុក្របានកែប្រែការ អនុវត្តរបស់ខ្លួនដើម្បីធានាថា វិស្វករនៅក្នុងប្រទេសចិន លែងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់អតិថិជនការពារជាតិអាមេរិក ដោយប្រើសេវាកម្មទិន្នន័យ របស់ក្រុមហ៊ុន។ យោងតាមសារព័ត៌មាន CNBC ចេះផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន Microsoft បានអនុវត្តការផ្លាស់ប្តូរនៅក្នុង កិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយហានិភ័យសន្តិសុខ ជាតិ និងសន្តិសុខតាមអ៊ីនធឺណិតដែលកើតចេញពីការងារលើ ទិន្នន័យ ឬ cloud របស់ខ្លួនជាមួយអតិថិជនដ៏សំខាន់មួយ។ សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសារព័ត៌មាន ProPublica បានចេញផ្សាយរបាយការណ៍ ទូលំទូលាយដែលពិពណ៌នាអំពីការពឹងផ្អែក របស់ក្រសួងការពារជាតិលើវិស្វករកម្មវិធី software Microsoft នៅក្នុងប្រទេសចិន។ លោក Frank Shaw ដែលជាប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Microsoft បានសរសេរនៅលើ X ថា “ដើម្បីឆ្លើយតបទៅនឹងកង្វល់ ដែលបានលើកឡើងនៅដើមសប្តាហ៍នេះ អំពីវិស្វករបរទេសដែលគ្រប់គ្រង ដោយសហរដ្ឋអាមេរិក ក្រុមហ៊ុន Microsoft បានធ្វើការផ្លាស់ប្តូរចំពោះការគាំទ្រ របស់យើងសម្រាប់អតិថិជន របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាថាគ្មានក្រុមវិស្វករ ដែលមានមូលដ្ឋាននៅប្រទេសចិន … Continue reading ក្រុមហ៊ុន Microsoft ប្រកាសឈប់ពឹងផ្អែកទៅលើវិស្វករចិន ក្នុងការផ្តល់សេវាបច្ចេកទេស ទិន្នន័យសម្រាប់មន្ទីរបញ្ចកោណអាមេរិក