តម្លៃប្រេងប្រែប្រួលតិចតួច ខណៈវិនិយោគិន សម្លឹងមើលឥទ្ធិពល នៃទណ្ឌកម្មថ្មីលើរុស្ស៊ី

បរទេស ៖ កាលពីថ្ងៃច័ន្ទ គឺតម្លៃប្រេងបានធ្លាក់ចុះ ខណៈដែលពាណិជ្ជករ បានសម្លឹងមើលផលប៉ះពាល់ នៃទណ្ឌកម្មថ្មីរបស់អឺរ៉ុប លើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ការកើនឡើងទិន្នផលពីអ្នកផលិតនៅមជ្ឈិមបូព៌ា និងការព្រួយបារម្ភអំពីទស្សនវិស័យប្រេងឥន្ធនៈ ខណៈដែលពន្ធគយមានទម្ងន់លើកំណើន សេដ្ឋកិច្ចពិភពលោក។ យោងតាមគេហទំព័រ Business Standard បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា តម្លៃប្រេងឆៅ Brent បានកើនឡើង ៥ សេន គឺដល់ ៦៩,៣៣ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ០,៣៥ភាគរយ កាលពីថ្ងៃសុក្រ។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ ៦៧,៣៦ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២ សេន បន្ទាប់ពីការធ្លាក់ចុះ ០,៣០ភាគរយ នៅក្នុងវគ្គមុន។ សហភាពអឺរ៉ុប បានអនុម័តកាលពីថ្ងៃសុក្រ នូវកញ្ចប់ទណ្ឌកម្មលើកទី ១៨ ប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលបានកំណត់ គោលដៅផងដែរ ទៅលើក្រុមហ៊ុន Nayara Energy របស់ឥណ្ឌា ដែលជាអ្នកនាំចេញផលិតផលប្រេងចម្រាញ់ពីប្រេងឆៅរបស់រុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង … Continue reading តម្លៃប្រេងប្រែប្រួលតិចតួច ខណៈវិនិយោគិន សម្លឹងមើលឥទ្ធិពល នៃទណ្ឌកម្មថ្មីលើរុស្ស៊ី