បរទេស៖ សាស្ត្រាចារ្យសាកលវិទ្យាល័យអាយុ ៣៩ឆ្នាំ និងអ្នកសមគំនិតម្នាក់ ត្រូវបានចាប់ខ្លួនពីបទគ្រឿងញៀន បន្ទាប់ពី ប៉ូលីសបានចោទប្រកាន់ថា គាត់បានទិញថ្នាំញៀនមេតំហ្វេតាមីន តាមរយៈកម្មវិធីផ្ញើសារ Line ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានចាប់ខ្លួនពីអន្តេវាសិកដ្ឋានមួយ ក្នុងឃុំ Mai Muang ស្រុក Muang នៃខេត្ត Khon Kaen កាលពីល្ងាចថ្ងៃចន្ទ ។ ជនសង្ស័យម្នាក់ជាសាស្ត្រាចារ្យ ផ្នែកគណិតវិទ្យា នៅមហាវិទ្យាល័យវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Khon Kaen ។ គាត់ត្រូវបានប៉ូលិស កំណត់អត្តសញ្ញាណថា ជាជំនួយការរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត Nakkakit។ ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវបានគេស្គាល់ឈ្មោះថា រ៉ាត់ សាក់ ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed