Breaking News: សារព័ត៌មានផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នឹងប្រកាសលាលែងចេញ ពីតំណែងនៅចុង ខែសីហាខាងមុខនេះ

បរទេស៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងនៅថ្ងៃពុធនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ត្រូវបានគេរំពឹងថា នឹងប្រកាសលាលែងពីតំណែង នៅចុងខែសីហាខាងមុខនេះ ដោយនាយករដ្ឋមន្ត្រី បានប្រាប់ទីប្រឹក្សាជិត ស្និទ្ធរបស់លោកថា លោកបានធ្វើការសម្រេចចិត្ត គឺ បីថ្ងៃបន្ទាប់ពីសម្ព័ន្ធគណបក្ស ប្រជាធិបតេយ្យសេរី-Komeito របស់លោកបានបាត់បង់សំឡេង ភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Ishiba បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានធ្វើអត្ថាធិប្បាយ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មគួរឱ្យ ភ្ញាក់ផ្អើលមួយ ដែលសម្រេច បានជាមួយ សហរដ្ឋអាមេរិកថា “ខ្ញុំនឹងធ្វើការវិនិច្ឆ័យដោយផ្អែក លើលទ្ធផលនៃការចរចា” ។ លោក Ishiba បានលើកឡើងពីការចរចា ដែលកំពុង បន្តជាមួយទីក្រុងវ៉ាស៊ីនតោនថា ជាហេតុផលសំខាន់មួយ នៅពីក្រោយការសម្រេចចិត្ត របស់លោក ក្នុងការបន្តតំណែង បន្ទាប់ពីការបោះឆ្នោតមិនទទួល បានលទ្ធផលល្អ ត្រូវបានបង្ហាញ ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីការវាយតម្លៃ … Continue reading Breaking News: សារព័ត៌មានផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នឹងប្រកាសលាលែងចេញ ពីតំណែងនៅចុង ខែសីហាខាងមុខនេះ