ទូរទស្សន៍រុស្ស៊ី បញ្ចេញវីដេអូដ៏កម្រមួយ នៃរោងចក្រដំឡើងយន្តហោះគ្មានមនុស្សបើកធំបំផុត នៅលើពិភពលោក
បរទេស៖ ប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Zvezda បានបង្ហាញវីដេអូដ៏កម្រមួយទៅលើអ្វីដែលខ្លួនពណ៌នាថា ជា “រោងចក្រដំឡើងយន្តហោះគ្មានមនុស្សបើកធំបំផុតនៅលើពិភពលោក” នៅភាគកណ្តាលនៃប្រទេស ដែលផលិតយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងសម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញពីរោងចក្រផលិតយន្តហោះគ្មានមនុស្សបើកដ៏ធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Alabuga ក្នុងតំបន់ Tatarstan ដែលមានចម្ងាយជាង ១.២០០ គីឡូម៉ែត្រពីជួរមុខនៃតំបន់ដែលមានជម្លោះ។ រោងចក្រនេះផ្តោតលើការផលិតយន្តហោះគ្មានមនុស្សបើក Geran ដែលពិពណ៌នាដោយទូរទស្សន៍ Zvezda ថា “សាមញ្ញ ថោក និង… ផលិតបានច្រើន” និងមានប្រសិទ្ធភាពខ្ពស់។ ខ្សែវីដេអូពីកន្លែងនេះបង្ហាញពីជួរយ៉ាងវែងរបស់យន្តហោះគ្មានមនុស្សបើក Geran ដែលមានកម្ពស់ខ្ពស់ជាងមនុស្សកម្ពស់មធ្យមបន្តិច។ Geran គឺអាចផ្ទុកបន្ទុកគ្រឿងផ្ទុះបានទំងន់ចាប់ពី ៤០គីឡូ ទៅ ៥០ គីឡូក្រាម មានល្បឿនប្រហែល ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរបានជាង ១.០០០ គីឡូម៉ែត្រក្នុងបេសកកម្មតែម្តង៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed