ប្រធានាធិបតីអ៊ីរ៉ង់៖ កិច្ចប្រជុំកំពូល SCO Tianjin គឺជាឱកាសជាប្រវត្តិសាស្ត្រ ដើម្បីលើកកម្ពស់ពហុភាគីនិយម

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានឲ្យដឹងថា កិច្ចប្រជុំកំពូលរបស់អង្គការ សហប្រតិបត្តិការ សៀងហៃ (SCO) Tianjin គឺជាឱកាស “ជាប្រវត្តិសាស្ត្រ” ដើម្បីលើកកម្ពស់ ពហុភាគីនិយម ពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ និងការកែលម្អសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ លោកបានធ្វើការកត់សម្គាល់មុនពេលចាកចេញពីរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ ទៅកាន់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូល ដែលប្រព្រឹត្តទៅពីថ្ងៃអាទិត្យដល់ថ្ងៃ ច័ន្ទនៅក្នុងទីក្រុង Tianjin ភាគខាងជើងប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែង ការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យរបស់លោក។ ដោយពណ៌នាដំណើរទស្សនកិច្ចនេះថា “មានសារៈសំខាន់ខ្លាំងណាស់” លោក Pezeshkian បានឲ្យដឹងថា SCO បានផ្តល់វេទិកាពិសេសមួយសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដោយសង្កត់ធ្ងន់ថា ការចូលរួមរបស់អ៊ីរ៉ង់ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងពហុភាគីនិយម ចំពោះមុខឯកតោភាគីនិយម និងលទ្ធិផ្តាច់ការដែលបន្តដោយប្លុក លោកខាងលិចមួយចំនួន។ លោក Pezeshkian បានលើកឡើងថា លោកនឹងជួបជាមួយមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ មកពីរដ្ឋសមាជិក SCO ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ដោយបង្ហាញក្តីសង្ឃឹមថា កិច្ចពិភាក្សារបស់ពួកគេ នឹងរួមចំណែកដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ … Continue reading ប្រធានាធិបតីអ៊ីរ៉ង់៖ កិច្ចប្រជុំកំពូល SCO Tianjin គឺជាឱកាសជាប្រវត្តិសាស្ត្រ ដើម្បីលើកកម្ពស់ពហុភាគីនិយម