ប្រធានាធិបតី ឥណ្ឌូនេស៊ី យល់ព្រមកាត់បន្ថយអត្ថប្រយោជន៍ របស់សមាជិកសភា ដើម្បីពន្លត់ការតវ៉ា ដែលបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៥ នាក់បានស្លាប់

បរទេស៖ និស្សិតឥណ្ឌូណេស៊ី និងក្រុមសង្គមស៊ីវិល បានលុបចោលការតវ៉ារបស់ខ្លួន នៅថ្ងៃចន្ទនេះ បន្ទាប់ពីមួយសប្តាហ៍ នៃកំហឹងកាន់តែខ្លាំងឡើងចំពោះរឿងប្រាក់ឈ្នួល របស់សមាជិកសភា និង ការឆ្លើយតបរបស់ប៉ូលីស ដោយលើកឡើង ពីការភ័យខ្លាច នៃវិធានការសន្តិសុខ ដែលកើនឡើងបន្ទាប់ពីកុប្បកម្មដ៏ខ្លាំងក្លាកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើម នៅក្នុងទីក្រុងហ្សាកាតា កាលពីមួយសប្តាហ៍មុន ហើយបានរីករាលដាលពាសពេញប្រទេស ដោយបានកើនឡើងក្នុងទំហំ និងខ្លាំងបន្ទាប់ពីរថយន្តរបស់ប៉ូលីសបានបុក និងសម្លាប់អ្នកបើកបរម៉ូតូតាក់ស៊ីម្នាក់ កាលពីយប់ថ្ងៃព្រហស្បតិ៍។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយថា គណបក្សនយោបាយ បានយល់ព្រមកាត់បន្ថយអត្ថប្រយោជន៍របស់សមាជិកសភា ក្នុងការប៉ុនប៉ង ដើម្បីធ្វើឱ្យស្ងប់ស្ងាត់ការតវ៉ា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់។ លោកក៏បានបញ្ជាឱ្យយោធា និងប៉ូលីសចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ចំពោះកុបកម្ម និងការលួចប្លន់ បន្ទាប់ពីផ្ទះរបស់សមាជិកគណបក្សនយោបាយ និងអគាររដ្ឋត្រូវបានរុះរើ ឬដុតបំផ្លាញ។ សម្ព័ន្ធនារីឥណ្ឌូនេស៊ី ដែលជាសម្ព័ន្ធ នៃក្រុមសង្គមស៊ីវិលដឹកនាំដោយស្ត្រី បាននិយាយថា ខ្លួនបានពន្យារពេល … Continue reading ប្រធានាធិបតី ឥណ្ឌូនេស៊ី យល់ព្រមកាត់បន្ថយអត្ថប្រយោជន៍ របស់សមាជិកសភា ដើម្បីពន្លត់ការតវ៉ា ដែលបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៥ នាក់បានស្លាប់