ព្រឹទ្ធសភាថៃ អនុម័តថវិកាជាង ១១៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

បាងកក៖ ព្រឹទ្ធសភាថៃ បានអនុម័តថវិកាចំនួន ៣,៧៨ ទ្រីលានបាត (១១៦,៧៣ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នៅក្នុងការសម្រេចលើកទី ៣ និងចុងក្រោយរបស់ខ្លួន កាលពីថ្ងៃអង្គារ។ សភាជាន់ខ្ពស់ ដែលមានសមាជិកចំនួន ២០ រូបនៃសភាថៃ បានអនុម័តច្បាប់ថវិកា សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដែលចាប់ផ្តើមក្នុងខែតុលា ជាមួយនឹងសម្លេងគាំទ្រ ១៥១ សម្លេងប្រឆាំង និង ២៧ អនុប្បវាទ។ គម្រោងចំណាយដែលបានគ្រោងទុកបានកើនឡើង ០.៧ ភាគរយធៀបនឹងឆ្នាំមុន ជាមួយនឹងឱនភាពថវិកាចំនួន ៨៦០ ពាន់លានបាត (២៦.៥៤ ពាន់លានដុល្លារ) ឬ ៤.៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ីអាគ្នេយ៍។ ឧបនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Pichai Chunhavajira បានថ្លែងអំណរគុណ ចំពោះព្រឹទ្ធសភា ដែលបានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយមានប្រសាសន៍ថា ថវិកាគឺជាឧបករណ៍ដ៏សំខាន់ សម្រាប់អនុវត្តគោល នយោបាយរបស់រដ្ឋាភិបាល យុទ្ធសាស្ត្រជាតិ និងផែនការអភិវឌ្ឍន៍ផ្សេងៗ។ លោក Pichai បានប្រាប់សភាថា “រដ្ឋាភិបាលនឹងត្រួតពិនិត្យការចំណាយ … Continue reading ព្រឹទ្ធសភាថៃ អនុម័តថវិកាជាង ១១៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦