លោក ដូណាល់ ត្រាំ ចោទប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ពីបទសមគំនិតប្រឆាំងនឹងសហរដ្ឋអាមេរិក
បរទេស៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ពីបទសមគំនិតប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅលើវេទិកា Truth Social របស់លោកក្នុងអំឡុងពេលព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង នៅថ្ងៃពុធ ដើម្បីបង្ហាញពីជ័យជំនះលើប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានសរសេរថា “ជនជាតិអាមេរិកជាច្រើនបានស្លាប់ក្នុងការស្វែងរកជ័យជំនះ និងក្នុងដំណើរស្វែងរកជ័យជំនះ និងសិរីរុងរឿងរបស់ប្រទេសចិន។ ខ្ញុំសង្ឃឹមថាពួកគេត្រូវបានគេគោរព និងចងចាំយ៉ាងត្រឹមត្រូវចំពោះភាពក្លាហាន និងការលះបង់របស់ពួកគេ!” ។ យ៉ាងណាក៏ដោយ ស្របជាមួយនឹងការចោទប្រកាន់នេះ លោក ដូណាល់ ត្រាំ ក៏បានជូនពរប្រធានាធិបតីចិន Xi Jinping សម្រាប់“ថ្ងៃដ៏អស្ចារ្យ និងយូរអង្វែងនៃការប្រារព្ធពិធី” ផងដែរ។ លោកបានបន្ថែមថា “សូមគោរពយ៉ាងកក់ក្តៅបំផុតចំពោះលោក វ្ល៉ាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន ដូចដែលអ្នកបានឃុបឃិតប្រឆាំងនឹងសហរដ្ឋអាមេរិក”៕ ប្រែសម្រួលៈ ណៃ … Continue reading លោក ដូណាល់ ត្រាំ ចោទប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ពីបទសមគំនិតប្រឆាំងនឹងសហរដ្ឋអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed