បរទេស៖ លោក Wan Muhamad Noor Matha ប្រធានសភារបស់ប្រទេសថៃ បានផ្ញើលិខិតមួយច្បាប់ដោយអំពាវនាវឱ្យសមាជិកសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ ខែកញ្ញានេះ។ សារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចក្នុងលទ្ធផល 6-3 ដើម្បីបណ្តេញលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្ត្រីពីបទរំលោភលើបទដ្ឋានសីលធម៌ធ្ងន់ធ្ងរ គណៈរដ្ឋមន្ត្រីទាំងមូលក៏ត្រូវបានតម្រូវឱ្យដកតំណែងរបស់ពួកគេក្រោមរដ្ឋធម្មនុញ្ញផងដែរ។ រដ្ឋមន្ត្រីនីមួយៗត្រូវបន្តភារកិច្ចរហូតដល់មានរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ បន្ទាប់ពីរឿងនេះ គណបក្ស Bhumjaithai បានតែងតាំងមេដឹកនាំរបស់ខ្លួន គឺលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី ខណៈដែលគណបក្សភឿថៃ បានដាក់លោក Chaikasem Nitisiri សម្រាប់តួនាទីដូចគ្នានេះ។ ទន្ទឹមនឹងនោះ គណបក្សប្រជាជនរបស់ថៃ ដែលទទួលបានអាសនៈច្រើនជាងគេក្នុងសភា ក៏បានសម្រេចចិត្តគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រីផងដែរ។ រឿងនេះបានកើតឡើងចំពេលមានពាក្យចចាមអារ៉ាមអំពីការរំលាយសភាដែលអាចធ្វើទៅបាន ទោះបីជាក្រឹត្យរំលាយត្រូវបានច្រានចោលនៅទីបំផុតក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed