លោក Putin ឆ្លើយតបទៅនឹងការប្រមាថ របស់លោក Merz​ជុំវិញបញ្ហាឧក្រិដ្ឋកម្មសង្គ្រាម

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា អធិការបតី Friedrich Merz បានព្យាយាមផ្លាស់ប្តូរទំនួលខុសត្រូវ ចំពោះជម្លោះអ៊ុយក្រែន ឱ្យឆ្ងាយពីលោកខាងលិច។ គេសង្កេតឃើញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយឆ្លើយតបបែបនេះ បន្ទាប់ពីមេដឹកនាំអាល្លឺម៉ង់ បានហៅគាត់ថាជា ឧក្រិដ្ឋជនសង្រ្គាម ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Putin បាននិយាយថា ៖ខ្ញុំគិតថា ការកត់សម្គាល់របស់លោក Merzគឺជារឿង ដែលមិនជោគជ័យនោះទេ ។ព្យាយាម​ដោះ​លែង​ខ្លួន​ឯង ប្រហែល​មិន​មែន​ខ្លួន​ឯង​ទេ ប៉ុន្តែ​ប្រទេស​របស់​គាត់ និង​ក្រុម​លោក​ខាង​លិច នោះទេដែលជាអ្នកគួរតែ​ទទួល​ខុស​ត្រូវ ​ចំពោះ​សោកនាដកម្ម​ ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន​បច្ចុប្បន្ន។ លោកMerz បានប្រាប់ទូរទស្សន៍ Sat.1 ថាលោកPutinគឺជា ប្រហែលជាឧក្រិដ្ឋជន សង្រ្គាមដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងជំនាន់របស់យើងនៅពេលនេះ ហើយដោយបង្ហាញ ពីការមន្ទិលសង្ស័យមិនជឿទុកចិត្ត ឡើយលើការត្រៀមខ្លួន របស់ទីក្រុងមូស្គូក្នុងការយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន។ គួរឲ្យដឹងដែរថា អធិការបតីអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា ៖យើងត្រូវតែច្បាស់លាស់អំពីរបៀបដោះស្រាយ ជាមួយឧក្រិដ្ឋជនសង្គ្រាម … Continue reading លោក Putin ឆ្លើយតបទៅនឹងការប្រមាថ របស់លោក Merz​ជុំវិញបញ្ហាឧក្រិដ្ឋកម្មសង្គ្រាម