ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃពុធ បានធ្វើព្យុហយាត្រាយោធាដ៏ ធំមួយនៅទីក្រុងប៉េកាំង ដែលជាផ្នែកនៃព្រឹត្តិការណ៍ រំលឹកខួបលើកទី៨០ នៃការចុះចាញ់ជាផ្លូវការ របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ដោយបង្ហាញពីការរួបរួម រវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។ នៅទីលានធានអានមេន នៃរដ្ឋធានី លោក ស៊ី បានជំរុញឱ្យយោធា របស់ប្រទេស កសាងខ្លួនទៅជាកម្លាំង “លំដាប់ពិភពលោក” និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ។ លោកក៏បានប្តេជ្ញាថា ចិននឹងបន្តប្តេជ្ញាចំពោះមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព។ ការបង្ហាញសាមគ្គីភាព ជាមួយលោក ពូទីន និងលោក គីម នៅក្នុងព្រឹត្តិការណ៍នានា ដែលមេដឹកនាំ នៃប្រទេស លោកខាងលិចធំៗ ត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមចំពោះសហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ការលើកឡើង របស់ប្រធានាធិបតីចិន ចំពោះអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ជាក់ស្តែងបានស្នើឱ្យមាន ការតាំងចិត្ត របស់ទីក្រុងប៉េកាំង ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាមួយតៃវ៉ាន់ ដែលខ្លួនអះអាង … Continue reading ចិនធ្វើព្យុហយាត្រាយោធា សម័យសង្រ្គាមលោកលើកទីពីរ បង្ហាញពីការរួបរួម ជាមួយរុស្ស៊ី និងកូរ៉េខាងជើង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed