ចំណូលពីការនាំចេញអង្ករ របស់វៀតណាម កើនដល់ជាង ៣ពាន់លានដុល្លារ
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ ដោយដកស្រង់សម្តីរបស់សមាគមស្បៀងអាហារវៀតណាមថា វៀតណាមបាននាំចេញអង្ករជិត ៥,៩លានតោន ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារអាមេរិក ចាប់ពីដើមឆ្នាំនេះ ដល់ថ្ងៃទី១៥ ខែសីហា។ ទំហំនាំចេញបានកើនឡើង ២.៨៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្លៃនាំចេញបានធ្លាក់ចុះ ១៦ ភាគរយធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន តម្លៃនាំចេញអង្កររបស់វៀតណាម បានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប្រាំបីខែចំពេលការផ្គត់ផ្គង់កាន់តែតឹងតែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមាគមបានព្យាករណ៍ថា ប្រទេសវៀតណាមនឹងនាំចេញអង្ករបានជាង ៨ លានតោននៅឆ្នាំនេះ នេះបើតាមកាសែតក្នុងស្រុក Nhan Dan៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed