ប្រជាជនប៉ាឡេស្ទីន ស្លាប់កើនដល់ជាង ៦៤.០០០នាក់ នៅក្នុងសង្រ្គាមជិតពីរឆ្នាំ នៅតំបន់ហ្គាហ្សាស្ទ្រីប

បរទេស៖ មន្ត្រីសុខាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីនជាង ៦៤.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាម ជិតពីរឆ្នាំនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានអះអាងឡើងវិញ នូវការទាមទារដែលមិនត្រូវគ្នា សម្រាប់ការបញ្ចប់ការប្រយុទ្ធដែលបង្កឡើង ដោយការវាយប្រហារឆ្នាំ ២០២៣ របស់ក្រុមសកម្មប្រយុទ្ធ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមប្រភពពីខាងមន្ទីរពេទ្យថា ការវាយប្រហារ របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្ស ២៨ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ  ខណៈដែលអ៊ីស្រាអែលបានជំរុញ ការវាយលុករបស់ខ្លួននៅទីក្រុង Gaza ដែលរងគ្រោះដោយទុរ្ភិក្ស។ ឧត្តមសេនីយ Effie Defrin អ្នកនាំពាក្យយោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលគ្រប់គ្រង 40% នៃទីក្រុង ហើយប្រតិបត្តិការនេះនឹងពង្រីក “នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ” ។ យោងតាមក្រុមឃ្លាំមើលប្រឆាំង នឹងការតាំងទីលំនៅ បានឱ្យដឹងថា នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់ អ៊ីស្រាអែលបានបង្កើតការតាំង ទីលំនៅថ្មីនៅក្នុងទីក្រុងប៉ាឡេស្ទីន ។ ការវាយប្រហារចុងក្រោយបំផុត … Continue reading ប្រជាជនប៉ាឡេស្ទីន ស្លាប់កើនដល់ជាង ៦៤.០០០នាក់ នៅក្នុងសង្រ្គាមជិតពីរឆ្នាំ នៅតំបន់ហ្គាហ្សាស្ទ្រីប