ក្រុមហ៊ុន Hitachi បើកដំណើរការរោងចក្រផលិតរថភ្លើងថ្មីតម្លៃ ១០០ លានដុល្លារនៅជិតទីក្រុងវ៉ាស៊ីនតោន
តូក្យូ៖ ក្រុមហ៊ុនជប៉ុន Hitachi Ltd. បានបើកដំណើរការរោងចក្រតម្លៃ ១០០ លានដុល្លារនៅភាគខាងកើតរដ្ឋ Maryland របស់សហរដ្ឋអាមេរិក ជាមួយនឹងរោងចក្រថ្មីនេះ ដែលមានសមត្ថភាពផលិតរថភ្លើងចំនួន ២០ គ្រឿងក្នុងមួយខែ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រុមហ៊ុន Hitachi បានឲ្យដឹងថា រោងចក្រនៅ Hagerstown ជិតទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាទំនើបផ្សេងទៀត រួមទាំងឆ្កែយន្ដ ដែលប្រើសម្រាប់ការត្រួតពិនិត្យគុណភាពនៅក្នុងទីតាំងពិបាកទៅដល់។ រោងចក្រនេះត្រូវបានបង្កើតឡើងដើម្បីចែកចាយរថភ្លើង សម្រាប់អតិថិជននៅទូទាំងអាមេរិកខាងជើង។ ក្រុមហ៊ុន Hitachi បានឲ្យដឹងថា រោងចក្រកាបូនអព្យាក្រឹត ដែលមានទំហំប្រហែល ២៩,០០០ ម៉ែត្រការ៉េ ត្រូវបានគេរំពឹងថានឹងបង្កើតការងារបានដល់ទៅ ១,៣០០ និងផ្តល់វិភាគទានចំនួន ៣៥០លានដុល្លារជារៀងរាល់ឆ្នាំដល់តំបន់។ ដំបូងឡើយ វាត្រូវបានផ្តោតលើការផលិតរថភ្លើង សម្រាប់ប្រតិបត្តិកររថភ្លើងក្រោមដីនៅក្នុងតំបន់ Washington, Baltimore និង Philadelphia។ ក្នុងចំណោមការវិនិយោគសរុប ក្រុមហ៊ុន Hitachi បានបែងចែកជាង ៣០ លានដុល្លារសម្រាប់បច្ចេកវិទ្យាឌីជីថលនៅក្នុងរោងចក្រ ដែលជាមជ្ឈមណ្ឌលផលិតរថភ្លើងដ៏ល្បីរបស់ខ្លួននៅអាមេរិកខាងជើង។ ប្រធានក្រុមហ៊ុន Hitachi លោក Toshiaki … Continue reading ក្រុមហ៊ុន Hitachi បើកដំណើរការរោងចក្រផលិតរថភ្លើងថ្មីតម្លៃ ១០០ លានដុល្លារនៅជិតទីក្រុងវ៉ាស៊ីនតោន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed