អ៊ីស្រាអែល បើកការវាយប្រហារ លើទីតាំងមេដឹកនាំក្រុមហាម៉ាស ដែលស្ថិតនៅក្នុងប្រទេសកាតា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារ អ៊ីស្រាអែល IDF បានប្រកាសកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានធ្វើ ការវាយប្រហារយ៉ាងជាក់លាក់មួយ ប្រឆាំងនឹង ក្រុមមេដឹកនាំជាន់ខ្ពស់ នៃក្រុមហាម៉ាស។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានអនុវត្តប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលជាមួយទីភ្នាក់ងារសន្តិសុខ Shin Bet (ISA)។ ទោះបីជាយ៉ាងណាក្តីIDF មិនបានប្រាប់ពីទីតាំងជាក់លាក់ ដែលបានកំណត់ក្នុងការវាយប្រហារនោះទេ។ IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖IDF និង ISA បានធ្វើការវាយប្រហារ យ៉ាងជាក់លាក់មួយ សំដៅទៅលើក្រុមដឹកនាំជាន់ខ្ពស់ នៃអង្គការភេរវករហាម៉ាស ។ មុនការវាយប្រហារនេះ វិធានការនានាត្រូវបានរៀបចំក្នុងគោលបំណង កាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល រួមទាំងការប្រើប្រាស់ប្រភេទគ្រាប់និងការស៊ើបអង្កេតបន្ថែមរួចស្រេចហើយផងដែរ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការបំផ្ទុះយ៉ាងហោចណាស់១០លើកត្រូវបានគេរាយការណ៍ថាបានកក្រើកទីស្នាក់ការរបស់ក្រុមហាម៉ាស់ក្នុងទីក្រុងដូហា។ វីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតបង្ហាញថា អគារត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនដែលដកស្រង់ប្រភពពីក្រុមហាម៉ាស់ ការវាយប្រហារបាន ផ្តោតលើក្រុមចរចារបស់ក្រុមនេះ ដែលកំពុងពិភាក្សាលើសំណើចុងក្រោយ របស់សហរដ្ឋអាមេរិក ស្តីពីការបញ្ចប់អរិភាព ជាមួយអ៊ីស្រាអែល ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed