ផ្ទុះឆេះរថយន្តដឹកកាំជ្រួច សម្រាប់ពិធីបុណ្យ បណ្តាល​ឱ្យឆេះរថយន្តជាង១០គ្រឿងទៀត និងខូចខាតផ្ទះជាច្រើនខ្នង នៅខេត្ត Ratchaburi ប្រទេសថៃ

បរទេស៖ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកវរសេនីយ៍ទោ Charoenya Puriso ប៉ូលីសស៊ើបអង្កេតនៅប៉ុស្តិ៍ប៉ូលីស Muang Ratchaburi បានបង្ហាញថា នៅម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី ៩ ខែកញ្ញា ប៉ូលីសបានទទួលរបាយការណ៍ អំពីឡានដឹកទំនិញដែលឆេះនិងផ្ទុះ។ ហេតុការណ៍នេះបានខូចខាតរថយន្តជាង១០គ្រឿង ជារបស់ប្រជាពលរដ្ឋដែលចតនៅក្បែរកន្លែងកើតហេតុ និងផ្ទះជាច្រើនខ្នង។ ទីតាំងស្ថិតនៅចំណុចប្រសព្វ Khao Ngu នៅលើផ្លូវ Phetkasem ក្នុងសង្កាត់ Na Muang ស្រុក Muang ខេត្ត Ratchaburi ។ ក្រុមមន្ត្រី រួមជាមួយមូលនិធិ Pathom Borom Rachanusorn Ratchaburi បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ។ នៅកន្លែងកើតហេតុ គេឃើញរថយន្តពន្លត់អគ្គិភ័យមកពីសាលាក្រុង Ratchaburi បានបាញ់ពន្លត់ ប្រើពេលជាង១០នាទី ទើបពន្លត់ភ្លើងបានទាំងស្រុង ។ មនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍នេះ … Continue reading ផ្ទុះឆេះរថយន្តដឹកកាំជ្រួច សម្រាប់ពិធីបុណ្យ បណ្តាល​ឱ្យឆេះរថយន្តជាង១០គ្រឿងទៀត និងខូចខាតផ្ទះជាច្រើនខ្នង នៅខេត្ត Ratchaburi ប្រទេសថៃ