ភរិយា របស់អតីតនាយករដ្ឋមន្រ្តីនេប៉ាល់ ស្លាប់ក្នុងភ្លើង ដោយសារក្រុមបាតុករ នាំគ្នាដុតផ្ទះអតីតនាយករដ្ឋមន្រ្តី

បរទេស៖ ប្រទេសនេប៉ាល់ ស្ថិតក្នុងភាពចលាចលក្នុងសប្តាហ៍នេះ ខណៈដែលនាយករដ្ឋមន្ត្រី KP Sharma Oli បានចុះចេញពីដំណែង បន្ទាប់ពីការតវ៉ាដ៏ហិង្សាបំផុត ដែលប្រជាជាតិមួយនេះ បានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បាតុកម្មនៅប្រទេសនេប៉ាល់បានប្រែក្លាយជាហិង្សានៅថ្ងៃអង្គារទី 9 ខែកញ្ញាឆ្នាំ 2025 ដែលនាំទៅដល់ការស្លាប់របស់លោកស្រី Rajyalaxmi Chitrakar ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Jhalanath Khanal ។ ក្រុមបាតុករបានឡោមព័ទ្ធ និងដុតផ្ទះរបស់អតីតនាយករដ្ឋមន្រ្តីនេប៉ាល់ នៅតំបន់ Dallu នៃទីក្រុង Kathmandu ។ លោកស្រី Chitrakar ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Kirtipur Burns ប៉ុន្តែមិនអាចស្រោចស្រង់ជីវិតពីរបួសបាន។ នៅថ្ងៃដដែល នាយករដ្ឋមន្ត្រី KP Sharma Oli បានប្រកាសលាលែងពីតំណែង បន្ទាប់ពីផ្ទះរបស់គាត់ផ្ទាល់ក៏ត្រូវបានដុតបំផ្លាញ។ យោតាមសារព័ត៌មាន Gulf News ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាពចលាចលដែលបញ្ឆេះ ដោយការហាមប្រាមដ៏ចម្រូងចម្រាស នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានរីករាលដាលទៅជាចលនាប្រឆាំង អំពើពុករលួយដែលដឹកនាំដោយយុវជននេប៉ាល់ … Continue reading ភរិយា របស់អតីតនាយករដ្ឋមន្រ្តីនេប៉ាល់ ស្លាប់ក្នុងភ្លើង ដោយសារក្រុមបាតុករ នាំគ្នាដុតផ្ទះអតីតនាយករដ្ឋមន្រ្តី