បរទេស៖ បុគ្គលិកសួនសត្វ ក្នុងទីក្រុង បាងកក ប្រទេសថៃម្នាក់ ត្រូវបានសត្វតោ ជាច្រើនក្បាលខាំហែកស៊ី បណ្តាលឱ្យស្លាប់ នៅថ្ងៃពុធនេះ បន្ទាប់ពីបុគ្គលិករូបនេះបានបំពានលើពិធីសារ សុវត្ថិភាពរបស់ក្រុមហ៊ុន ។ នេះបើតាមប៉ូលីសបានបង្ហាញ បន្ទាប់ពីការស៊ើបអង្កេតរបស់ពួកគេ លើឧប្បត្តិហេតុសោកនាដកម្មនេះ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា ជនរងគ្រោះឈ្មោះ Jian អាយុ 58 ឆ្នាំជាអ្នកមើលថែសត្វតោ និងខ្លា ដែលបានធ្វើការនៅសួនសត្វអស់រយៈពេល 30 ឆ្នាំមកហើយ។ ការវាយប្រហារនេះបានកើតឡើង នៅម៉ោងប្រហែល 11:00 ព្រឹក ថ្ងៃទី 10 ខែកញ្ញា នៅពេលដែលបុគ្គលិកដែលមានបទពិសោធន៍ បានចេញពីរថយន្តរបស់គាត់ ដើម្បីយករបស់របរ ដែលគាត់បានទម្លាក់នៅសួន safari ដែលមានទីតាំងនៅសង្កាត់ Khannayao ទីក្រុងបាងកក ។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីស ។ ខណៈកំពុងអោនចុះទៅ យកវត្ថុដោយបែរខ្នងទៅសត្វតោ ស្រាប់តែសត្វតោមួយក្បាលបានចូលមកពីចម្ងាយប្រហែល ១០ ម៉ែត្រ ហើយបានវាយប្រហារ … Continue reading Update: ប៉ូលីសថា បុគ្គលិកក្នុងសួនសត្វ ក្នុងទីក្រុង បាងកក ត្រូវបានហ្វូងសត្វតោខាំស្លាប់ បន្ទាប់ពីបំពានច្បាប់សុវត្ថិភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed