មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ច្រានចោលការរំសាយអាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហាក់ដូចជាបានច្រានចោលការរំសាយអាវុធនុយក្លេអ៊ែរ ដោយបានឲ្យដឹងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួប ៧៧ ឆ្នាំចាប់តាំងពីការបង្កើតឡើងរបស់ប្រទេសនេះថា គ្មាននរណាម្នាក់អាចប៉ះពាល់ដល់ “ស្ថានភាព” របស់ទីក្រុងព្យុងយ៉ាងបាននោះទេ នេះបើយោងតាមប្រតិចារិកដែល បានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានបាននិឲ្យដឹងនៅថ្ងៃពុធនេះថា លោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសកូរ៉េខាងជើង “បានឈានដល់ស្ថានភាពគួរឱ្យកត់សម្គាល់” ដោយយោងជាក់ស្តែងចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មេដឹកនាំត្រូវបានដកស្រង់ដោយ KCNA បានឲ្យដឹងថា “ឥឡូវនេះគ្មាននរណាម្នាក់អាចធ្វើទុក្ខទោសដល់ស្ថានភាព និងសន្តិសុខនៃរដ្ឋរបស់យើងបាននោះទេ ហើយគ្មានកម្លាំងណាអាចបញ្ច្រាសចរន្ត ដ៏មានឥទ្ធិពលឆ្ពោះទៅរកយុគសម័យនៃភាពរុងរឿង ដែលយើងបានបង្កើតដោយខ្លួនឯងនោះដែរ” ។ នៅសាលប្រជុំ Mansudae លោក គីម ជុងអ៊ុន ក៏បានលើកឡើងនូវ “ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមសកម្មប្រយុទ្ធ” ដល់ទាហានកូរ៉េខាងជើង ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយដល់ទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ មេដឹកនាំរូបនេះក៏បានកត់សម្គាល់ផងដែរថា ប្រទេសកូរ៉េខាងជើង “បានបង្កើតប្រព័ន្ធនយោបាយដ៏មានឥទ្ធិពល និងបានកសាងកម្លាំងជាតិដ៏អស្ចារ្យ” ដោយបន្ថែមថា “យើងនឹងមិនអនុញ្ញាតឱ្យវាសនា នៃប្រទេសរបស់យើងត្រូវបានទុកចោលសម្រាប់ ឧបករណ៍របស់កងកម្លាំងបរទេសណាមួយឡើយ” ៕ ប្រែសម្រួល … Continue reading មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ច្រានចោលការរំសាយអាវុធនុយក្លេអ៊ែរ