វិមានក្រមឡាំង បញ្ជាក់ថា សមយុទ្ធយោធា រវាងរុស្សីនិងបេឡារុស មិនមានគោលបំណង លើប្រទេសណានោះទេ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធរួមគ្នារវាងរុស្ស៊ី និងបេឡារុស នាពេលខាងមុខ មិនមែនសំដៅលើនរណា ម្នាក់នោះទេ។ លោក Peskov បាននិយាយទៀតថា៖សមយុទ្ធ ដែលបានគ្រោងទុកគឺមានគោលដៅអំពីការបន្តកិច្ចសហប្រតិបត្តិការយោធា និងការកែលម្អអន្តរកម្មរវាងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រទាំងពីរប៉ុណ្ណោះ។ សមយុទ្ធយោធាដែលមានឈ្មោះថា Zapad 2025 រុស្ស៊ី-បេឡារុស នឹងធ្វើឡើងនៅប្រទេសបេឡារុស្ស ពីថ្ងៃសុក្រដល់ថ្ងៃអង្គារសប្តាហ៍នេះ ។ គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះលោកLukashenko ទើបតែបានជួបជាមួយប្រេសិតរបស់លោក Trump លោក John Coale ដែលបានដឹកនាំគណៈប្រតិភូ អាមេរិកទៅកាន់ទីក្រុង Minskនិងបានធ្វើការប្រកាស លើកលែងអ្នកទោស៥២នាក់ផងដែរ។ ជាលទ្ធផលដែលបានមកពីកិច្ចព្រមព្រៀង ជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ ជាការតបស្នងវិញ ទីក្រុងវ៉ាស៊ីនតោនបានដកទណ្ឌកម្ម លើក្រុមហ៊ុនអាកាសចរណ៍ជាតិ Belaviaផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed