អាមេរិក ជំរុញឲ្យជប៉ុន និងប្រទេស G7 ដំឡើងពន្ធលើចិន សម្រាប់ការទិញប្រេងពីរុស្ស៊ី
វ៉ាស៊ីនតោន ៖ មន្ត្រីមួយរូប បានឧ្យដឹងថា សហរដ្ឋអាមេរិក គ្រោងនឹង ជំរុញឱ្យប្រទេសជប៉ុន និងក្រុមប្រទេសចំនួនប្រាំពីរផ្សេងទៀត ដំឡើងពន្ធខ្ពស់លើប្រទេសចិន និងឥណ្ឌា ដែលជាការដាក់ទណ្ឌកម្ម សម្រាប់ការបន្តទិញប្រេងពីប្រទេសរុស្ស៊ី។ សម្ពាធដែលរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងដាក់លើប្រទេសនានា គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់សង្រ្គាម របស់រុស្ស៊ីប្រឆាំងនឹង អ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យក្រសួងរតនាគារ បានឧ្យដឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសប្រជាធិបតេយ្យឈានមុខគេគ្រោងនឹងបើកកិច្ចប្រជុំតាមអ៊ីនធឺណិតនៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីសំណើ របស់សហរដ្ឋអាមេរិក។ មន្ត្រីរូបនេះបានប្រាប់ Kyodo News ថា “ការទិញប្រេងរបស់ចិន និងឥណ្ឌាពីរុស្ស៊ី គឺជាការផ្តល់មូលនិធិដល់ម៉ាស៊ីនសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងអូសបន្លាយការ សម្លាប់ប្រជាជនអ៊ុយក្រែនដោយមិនដឹងខ្លួន។ “ដៃគូ G7 របស់យើងត្រូវតែឈានជើងជាមួយយើង” ។ កាលពីដើមសប្តាហ៍នេះ រដ្ឋបាល លោក ត្រាំ បានស្នើឱ្យសហភាពអឺរ៉ុប ចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធយ៉ាងច្រើន ដើម្បីជួយនាំសង្រ្គាមនៅអ៊ុយក្រែន កាន់តែខិតជិតដល់ទីបញ្ចប់៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed