ហាណូយ៖ វៀតណាម បានជម្លៀសមនុស្សរាប់ពាន់នាក់ពីខេត្តភាគកណ្តាល និងភាគខាងជើងរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈដែលព្យុះទីហ្វុង Bualoi បានបោកបក់មកលេីប្រទេសនេះ លឿនជាងការរំពឹងទុក និងបានបោកបក់នៅព្រឹក ព្រលឹមថ្ងៃចន្ទ រហូតបង្កជាគ្រោះបាក់ដី។ ព្យុះនេះបានបោកបក់មកលើ ច្រាំងនៅខេត្ត Ha Tinh ភាគខាងជើង ហើយអ្នកព្យាករណ៍ បានឧ្យដឹងថា វានឹងផ្លាស់ទីមុនពេល ចុះខ្សោយឥទ្ធិពល នៅពេលដែលវានឹងឆ្ពោះទៅភាគពាយព្យឆ្ពោះទៅតំបន់ភ្នំនៃ Ha Tinh និង Nghe An ដែលនៅជិតខាង។ ក្រុមមន្ត្រីបានឧ្យដឹងថា ព្យុះ Bualoi បានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ នៅភាគកណ្តាលប្រទេស ហ្វីលីពីនចាប់តាំងពីថ្ងៃសុក្រ ដែលភាគច្រើនមកពីការ លង់ទឹក និងដើមឈើដួលរលំ ហើយបានផ្តាច់ចរន្តអគ្គិសនី នៅក្នុងទីក្រុងមួយចំនួន។ វាបានបង្ខំឱ្យគ្រួសារប្រហែល ២៣០០០ជម្លៀសទៅកាន់ជម្រកសង្គ្រោះបន្ទាន់ជាង ១៤០០កន្លែង។ នៅប្រទេសវៀតណាម ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវខ្យល់បក់ក្នុងល្បឿន ១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង (៨៣ម៉ាយក្នុងមួយម៉ោង) ខ្យល់ព្យុះមានកម្ពស់ ជាងមួយម៉ែត្រ (៣.២ហ្វីត) និងភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កឱ្យ មានទឹកជំនន់ភ្លាមៗ និងការបាក់ដី៕ប្រែសម្រួល … Continue reading វៀតណាម ជម្លៀសមនុស្សរាប់ពាន់នាក់ និងបិទព្រលានយន្តហោះមួយចំនួន ខណៈព្យុះទីហ្វុង Bualoi បង្កការបាក់ដី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed