ក្រុមហាម៉ាស់ បដិសេធថា មិនទទួលបានសំណើថ្មី ជុំវិញបទឈប់បាញ់ នៅហ្គាហ្សានោះទេ
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានបដិសេធថា មិនបានទទួលសំណើថ្មីណាមួយ ពីអ្នកសម្របសម្រួលទាក់ទង នឹងបទឈប់បាញ់នៅហ្គាហ្សានៅឡេីយទេ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រុមហាម៉ាស់ បានឧ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការចរចាបទឈប់បាញ់ត្រូវបានជាប់គាំងចាប់តាំងពី “ការប៉ុនប៉ងធ្វើឃាត ដែលបរាជ័យ កាលពីថ្ងៃទី៩ ខែកញ្ញា ក្នុងរដ្ឋធានីដូហា ប្រទេសកាតា” ដោយសំដៅទៅលើការវាយប្រហារ របស់អ៊ីស្រាអែល លើការិយាល័យចលនា នៅទីក្រុងដូហា ដែលបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិត រួមទាំងមន្រ្តីសន្តិសុខកាតាម្នាក់ផងដែរ។ ចលនានេះបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ក្នុងការពិចារណាលើសំណើណាមួយ ដែលបង្ហាញដោយអ្នកសម្របសម្រួល “ជាវិជ្ជមាន និងការទទួលខុសត្រូវ” ក្នុងលក្ខណៈដែលរក្សា សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានរាយការណ៍អំពីសំណើថ្មីមួយ ដែលបង្ហាញដោយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដែលរួមមាន ២១ចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា។ យោងតាមរបាយការណ៍ សំណើនេះចែងថា ក្រុមហាម៉ាស ប្រគល់ចំណាប់ខ្មាំងទាំងអស់ ទាំងរស់ និងស្លាប់ ក្នុងរយៈពេល ៤៨ម៉ោង និងរួមបញ្ចូលទាំងការដកទ័ពអ៊ីស្រាអែល បន្តិចម្តងៗ ចេញពីតំបន់ហ្គាហ្សា។ អ៊ីស្រាអែលនឹងដោះលែង … Continue reading ក្រុមហាម៉ាស់ បដិសេធថា មិនទទួលបានសំណើថ្មី ជុំវិញបទឈប់បាញ់ នៅហ្គាហ្សានោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed