រុស្សីនៅតែបន្តនាំចេញប្រេង របស់ខ្លួន គួរឲ្យកត់សំគាល់ ទោះស្ថិតនៅក្នុងសំពាធ ដោយសហរដ្ឋអាមេរិកក៏ដោយ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ចេញ ពីកាសែតBloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា ការនាំចេញប្រេងឆៅតាមសមុទ្រ របស់រុស្ស៊ី នៅតែស្ថិតនៅជិតកម្រិតខ្ពស់ ក្នុងរយៈពេលសប្តាហ៍ចុងក្រោយនេះ ដែលបង្ហាញពីផលប៉ះពាល់តិចតួច ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី អាមេរិក Donald Trump ក្នុងការដាក់សម្ពាធលើអ្នកទិញទូទាំងពិភពលោកឱ្យបញ្ឈប់ការនាំចូលពីទីក្រុងមូស្គូ។ យោងតាមទិន្នន័យ តាមដាន សកម្មភាពធ្វើដំណើរ របស់កប៉ាល់រហូតដល់ថ្ងៃសៅរ៍ដែលចងក្រងដោយក្រុមហ៊ុនចេញ ការដឹកជញ្ជូនប្រចាំថ្ងៃជាមធ្យម បានរក្សាស្ថិរភាពនៅកម្រិត៣,៦២លានបារ៉ែល ដែលត្រូវនឹងកម្រិតខ្ពស់បំផុតចាប់ តាំងពីខែឧសភា ឆ្នាំ២០២៤។គេមើលឃើញដែរលំហូរបន្តកើតឡើង បើទោះបីជាមានគោលដៅរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចុះបញ្ចូលប្រទេសនានាឱ្យទប់ស្កាត់ការនាំចូលក៏ដោយ។ លោក Trump បានដាក់សម្ពាធសហភាពអឺរ៉ុប ឥណ្ឌា និងចិនឱ្យបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដោយពណ៌នាអំពីចំណាត់ការនេះថាជាកិច្ចប្រឹងប្រែងមួយដើម្បីជំរុញដំណោះស្រាយសន្តិភាពអ៊ុយក្រែនដ៏មានសក្តានុពល។ គួរឲ្យដឹងដែរថាកន្លងមកទីក្រុងមូស្គូ បានរិះគន់យុទ្ធសាស្ត្រអាវុធដ៏រឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ប្រទេសដែលមានអធិបតេយ្យភាព ត្រូវតែមានសិទ្ធិជ្រើសរើសដៃគូពាណិជ្ជកម្ម របស់ពួកគេ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed