លោក ដូណាល់ ត្រាំថា លោកសមនឹងទទួលរង្វាន់ ណូបែលសន្តិភាព ព្រោះលោកបានបញ្ចប់សង្គ្រាមចំនួនប្រាំបី

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ការបដិសេធគាត់មិនឱ្យ ទទួលរង្វាន់ណូបែល សន្តិភាព នឹងជាការប្រមាថ ដល់សហរដ្ឋអាមេរិក។ លោកបានអះអាងថា លោកសមនឹងទទួលបានរង្វាន់នេះ ព្រោះលោកបានបញ្ចប់សង្គ្រាមប្រាំបី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់មេទ័ពកំពូលនៅទីក្រុង Quantico រដ្ឋ Virginia កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បាននិយាយថា លោកត្រូវបានគេមើលរំលង ម្តងហើយម្តងទៀតសម្រាប់ ពានរង្វាន់នេះ ទោះបីជាលោកជឿថា កំណត់ត្រារបស់លោកមាន លក្ខណៈគ្រប់គ្រាន់សម្រាប់ពានរង្វាន់នេះក៏ដោយ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចង្អុលទៅផែនការសន្តិភាពមជ្ឈិមបូព៌ាចុងក្រោយបំផុតរបស់លោក ដោយអះអាងថា វាជាជម្លោះទីប្រាំបីដែលលោកបានជួយដោះស្រាយក្នុងរយៈពេលជាច្រើនខែ។ លោកបាននិយាយថា “យើងមានប្រាំបី គឺប្រាំបីក្នុងរយៈពេលប្រាំបីខែ … តើអ្នកនឹងទទួលបានរង្វាន់ណូបែលទេ? លោកថា ពិតណាស់ គឺទេ” លោកថា “ពួកគេនឹងផ្តល់ឱ្យវាទៅបុរសដែលមិនបានធ្វើរឿងអាក្រក់” ។ លោកបាននិយាយបែបកំប្លែងថា រង្វាន់ទំនងជានឹង បញ្ចប់ទៅឱ្យអ្នកនិពន្ធជំនួសវិញ … Continue reading លោក ដូណាល់ ត្រាំថា លោកសមនឹងទទួលរង្វាន់ ណូបែលសន្តិភាព ព្រោះលោកបានបញ្ចប់សង្គ្រាមចំនួនប្រាំបី