រុស្សីនៅតែជាប្រទេសអ្នកផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមធំជាងគេបំផុតរបស់សហរដ្ឋអាមេរិកដដែល
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងកិច្ចការងារថាមពលអាមេរិកហៅកាត់ថា DOE បានបង្ហាញឱ្យដឹងថា ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងសម្រាប់នុយក្លេអ៊ែរឈានមុខគេដល់សហរដ្ឋអាមេរិក ទោះបីជាមានការហាមឃាត់ការនាំចូលក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden ក៏ដោយ ។ យោងតាមរបាយការណ៍ទីផ្សារអ៊ុយរ៉ាញ៉ូមប្រចាំឆ្នាំរបស់ទីភ្នាក់ងារដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ដល់ទៅ២០ភាគរយនៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ដែលបានទិញសម្រាប់រ៉េអាក់ទ័រពាណិជ្ជកម្មរបស់អាមេរិកក្នុងឆ្នាំ២០២៤។ ក្រៅពីនោះគេសង្កេតឃើញថាប្រទេសបារាំងបានផ្គត់ផ្គង់១៨ភាគរយ, ហូឡង់១៥ភាគរយ ចក្រភពអង់គ្លេស ៩ភាគរយនិងអាល្លឺម៉ង់៧ភាគរយខណៈដែល១៩ភាគរយ នៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ត្រូវបានផលិតក្នុងស្រុក។ អតីតប្រធានាធីបតីអាមេរិកលោក Biden បានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការនាំចូលអ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ីទៅជាច្បាប់នៅឆ្នាំ២០២៤ ដោយបម្រាមនេះចូលជាធរមានជាផ្លូវការនៅក្នុងខែសីហាឆ្នាំនោះ។ ជាការសងសឹក ទីក្រុងមូស្គូបានដាក់កម្រិតបណ្តោះអាសន្នលើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ទៅកាន់សហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមានប្រព័ន្ធលើកលែងដែលអនុញ្ញាតឱ្យទិញពីប្រទេសរុស្ស៊ីវិញរហូតដល់ឆ្នាំ ២០២៨ ប្រសិនបើមិនមានការផ្គត់ផ្គង់ជំនួស ឬប្រសិនបើការនាំចូលត្រូវបានចាត់ទុកថាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed