ខេត្តឈុនបុរី របស់ថៃ មានផ្លូវបាក់ស្រុតជម្រៅ ៣ម៉ែត្រ បណ្តោយ១០ម៉ែត្រ និងទទឹង៦ម៉ែត្រ
បរទេស៖ នៅវេលាម៉ោង១រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្នុងទីក្រុង Chonburi ឃុំសាម៉េត ស្រុកមឿង ខេត្តឈុនបុរី មានផ្លូវបានបាក់ស្រុត។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២ ខែតុលានេះថា ការត្រួតពិនិត្យឃើញថា ផ្លូវបានបាក់ស្រុត ជម្រៅជាង៣ម៉ែត្រ បណ្តោយ១០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប់នឹងស្ពានឆ្លងប្រឡាយ។ ជញ្ជាំងនៃអន្តេវាសិកដ្ឋានក្បែរនោះក៏ត្រូវបានគេរកឃើញថា បានបាក់រលំនិងរងការខូចខាតនៅកន្លែងកើតហេតុផងដែរ។ តាមការសាកសួរ គឺ ផ្លូវបានចាប់ផ្តើមបាក់ស្រុត ហើយលិចតាំងពីម្សិលមិញ។ នេះបាក់ស្រុតនេះវាជាលើកដំបូង ដែលដូចទៅនឹងផ្លូវបាក់ស្រុតនៅទីក្រុងបាងកក ។ បង្គោលអគ្គិសនីផ្អៀង ហើយជញ្ជាំងអន្តេវាសិកដ្ឋានក៏រលំ។ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed