ព្រឹទ្ធសភាអាមេរិក បរាជ័យក្នុងការអនុម័ត ច្បាប់ចំណាយ នៅពេលដែលការបិទ រដ្ឋាភិបាលចាប់ផ្តើម
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានបរាជ័យក្នុងការ អនុម័តច្បាប់ចំណាយរយៈពេលខ្លីមួយ ដោយសាររដ្ឋាភិបាលសហព័ន្ធបានឈានចូល ដល់ការបិទទ្វារលើកដំបូងក្នុងរយៈពេលជិតប្រាំពីរឆ្នាំ។ ព្រឹទ្ធសភាបានបោះឆ្នោតលើសេចក្តីព្រាងច្បាប់ពីរដូចគ្នាដែលខ្លួនមិនបានអនុម័តកាលពីយប់ថ្ងៃអង្គារ ពោលគឺមួយមកពីគណបក្សប្រជាធិបតេយ្យ និងមួយទៀតមក ពីគណបក្សសាធារណរដ្ឋ។ អត្ថប្រយោជន៍នៃការថែទាំសុខភាព នៅតែជាចំណុចដ៏សំខាន់ នៅក្នុងការចរចាចុងក្រោយនេះ ដោយគណបក្សប្រជាធិបតេយ្យ បានតស៊ូមតិលើការផ្តល់មូលនិធិថែ ទាំសុខភាពកាន់តែខ្លាំង ខណៈដែលគណបក្សសាធារណរដ្ឋចោទ ប្រកាន់ពួកគេពីការស្វែងរកការផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ ដល់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។ លោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅក្នុងបទសម្ភាសន៍របស់ Fox News កាលពីថ្ងៃពុធថា “ឥឡូវនេះព្រឹទ្ធសភាប្រជាធិបតេយ្យ កំពុងបិទរដ្ឋាភិបាល និងយកសេដ្ឋកិច្ចជាចំណាប់ខ្មាំង ដោយសារតែពួកគេចង់ផ្តល់ អត្ថប្រយោជន៍ទាំងនោះឡើងវិញសម្រាប់ជនបរទេសខុសច្បាប់” ។ មេដឹកនាំព្រឹទ្ធសភាសំឡេងភាគតិច លោក Chuck Schumer បានឧ្យដឹងនៅលេីបណ្ដាញ X. ថា “ក្រុមសាធារណរដ្ឋបិទរដ្ឋាភិបាល ដោយសារតែពួក គេមិនអាចរំខាន ដើម្បីការពារការថែទាំសុខភាព សម្រាប់ជនជាតិអាមេរិកនៅទូទាំងប្រទេសនេះ នេះ គឺជាការកុហក”៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed