លោក ដូណាល់​ ត្រាំ​ ចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ​ ដោយសន្យាធានាសន្តិសុខ របស់អាមេរិកចំពោះកាតា

ដូហា៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដោយសន្យាធានាសន្តិសុខ របស់ប្រទេសកាតា ដោយថា ការវាយប្រហារ ប្រដាប់អាវុធ ណាមួយលើរដ្ឋឈូងសមុទ្រ នឹងត្រូវចាត់ទុកថា ជាការគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខ របស់សហរដ្ឋអាមេរិក។ បទបញ្ជាប្រតិបត្តិដែលត្រូវ បានចែករំលែកដោយស្ថានទូតអាមេរិកប្រចាំប្រទេសកាតា បង្ហាញពីកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដោយកត់សម្គាល់ថា កាតាបានរៀបចំ កងកម្លាំងសហរដ្ឋអាមេរិក បើកប្រតិបត្តិការសន្តិសុខដ៏សំខាន់ និងដើរតួជាសម្ព័ន្ធមិត្តដ៏ខ្ជាប់ ខ្ជួនក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាព រួមទាំងការសម្របសម្រួល​ ដើម្បីជួយដោះស្រាយជម្លោះក្នុងតំបន់ និងពិភពលោក។ លោក​ ដូណាល់​ ត្រាំ បានឧ្យដឹងថា វាគឺជាគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការធានាសន្តិសុខ និងបូរណភាពទឹកដីនៃប្រទេសកាតា ប្រឆាំងនឹងការឈ្លានពានពីខាងក្រៅ ហើយថាទីក្រុងវ៉ាស៊ីនតោន​ នឹងចាត់វិធានការតាមច្បាប់ និងសមស្របទាំងអស់ រួមទាំងការទូត សេដ្ឋកិច្ច និងយោធា ប្រសិនបើចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងរដ្ឋកាតា និងការស្តារសន្តិភាព និងស្ថិរភាពឡើងវិញ។ បទបញ្ជានេះបានកើតឡើងពីរថ្ងៃបន្ទាប់ពី នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ … Continue reading លោក ដូណាល់​ ត្រាំ​ ចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ​ ដោយសន្យាធានាសន្តិសុខ របស់អាមេរិកចំពោះកាតា